ព័ត៌មានជាតិ

ថ្ងៃទី២៤មិថុនា ទឹកទន្លេឡើង៦ ស្រក២កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៦ បានបង្ហាញថា ទឹកបានហក់ឡើងបន្តិច គ្រាដែលស្ថានីយជលសាស្ត្រតែ២ប៉ុណ្ណោះ ដែលកម្ពស់ទឹកស្រកចុះបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ១០នាទី។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៤ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៥៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៦ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៩,១៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៩ម៉ែត្រ ទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៤,១១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៧ម៉ែត្រ ទី៤- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,៣៩ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ ទី៥- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៥២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៨ម៉ែត្រ និងទី៦- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,៥១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៩ម៉ែត្រ។

ដោយឡែក ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត កម្ពស់ទឹកហាក់ស្រកចុះបន្តិច ដែលក្នុងនោះ រួមមាន ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,១៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ និងបឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ៕

មតិយោបល់