រុស្ស៊ីក្តៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានសម្រេចចិត្ត ក្នុងការបន្ធូរបន្ថយការដាក់កម្រិតលើក្រុមឧទ្ទាមប្រដាប់អាវុធស៊ីរី គឺជាសកម្មភាពបង្ករឿង ដែលអាចបង្កគ្រោះថ្នាក់ដល់កងកម្លាំងរុស្ស៊ី និងផលប្រយោជន៍ផ្សេងទៀតរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានរិះគន់ការកែប្រែគោលនយោបាយរបស់អាមេរិកជុំវិញការផ្គត់ផ្គង់សព្វាអាវុធដល់ក្រុមឧទ្ទាម ដោយរួមមានទាំងរថក្រោះបាញ់យន្តហោះ ត្រូវបានសរសេរបញ្ចូលទៅក្នុងច្បាប់ថ្មីនេះ។ លោកស្រីសំដៅទៅលើវិធានការការពារមួយ ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ខណៈលោកបាននិយាយរិះគន់រុស្ស៊ី ចំពោះការពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
លោកស្រីបានបន្ថែមទៀតថា កងកម្លាំងផ្លូវអាកាស ជាមួយនឹងយោធាដទៃទៀត និងស្ថានទូតរបស់រុស្ស៊ី ក្នុងទីក្រុង Damascus អាចនឹងត្រូវបានគំរាមកំហែងដោយផ្ទាល់ ហើយការផ្គត់ផ្គង់អាវុធទៅឲ្យក្រុមឧទ្ទាមនឹងអាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុម Jihad។ តើអាមេរិកចង់បង្ករឿងឬ? ក្រោយផ្គត់ផ្គង់សព្វាអាវុធដល់ក្រុមឧទ្ទានៅស៊ីរី។
លោកស្រីបានលើកទ្បើងថា កងកម្លាំងផ្លូវអាកាស ជាមួយនឹងយោធាដទៃទៀត និងស្ថានទូតរបស់រុស្ស៊ី ក្នុងទីក្រុង Damascus អាចនឹងត្រូវបានគំរាមកំហែងដោយផ្ទាល់ ហើយការផ្គត់ផ្គង់អាវុធទៅឲ្យក្រុមឧទ្ទាមនឹងអាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមJihad។ រុស្ស៊ីអាចមានទីបញ្ជាការដ្ឋានផ្លូវអាកាស នៅក្បែរទីក្រុង Latakia ក្នុងប្រទេសស៊ីរី ដោយសារលោកប្រធានាធិបតី Bashar al-Assad ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយរុស្ស៊ីក៏បានជួយស៊ីរីដណ្តើមយកដែនដីដែលក្រុមឧទ្ទាមបានកាន់កាប់មកវិញផងដែរ។
សូមជំរាបថា ក្រុមឧទ្ទាមមួយចំនួនត្រូវបានគាំទ្រដោយអាមេរិក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Bashar al-Assadដែលគាំទ្រដោយរុស្ស៊ី ៕


មតិយោបល់