ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អាមេរិក ទំនងជាមិនចង់ដកកងទ័ពចេញពីអាហ្វហ្គានីស្ថានទ្បើយ

អាហ្វហ្គានីស្ថានៈ នៅចុងសប្តាហ៍នេះ ឧត្តមសេនីយ៍លោក John Nicholson នឹងត្រូវជំនួសតំណែងដោយឧត្តមសេនីយ៍ឯកលោក Austin Scott Miller ជាប្រមុខនៃកងវរសេនាធំរបស់អាមេរិក និងអាហ្វហ្គានីស្ថាន រួមទាំងជាបេសកជនគាំទ្រការជួយសង្គ្រោះ ដែលដឹកនាំដោយណាតូ នៅអាហ្វហ្គានីស្ថា។

នៅក្នុងពិធីផ្លូវការនៃការផ្ទេរតំណែងនោះ លោក Nicholson បានចង្អុលបង្ហាញថា គោលដៅរបស់ក្រុមចម្រុះអាមេរិក នៅអាហ្វហ្គានីស្ថាន គឺដើម្បីគាំទ្រដល់ប្រជាជនក្នុងប្រទេស។ ដោយលោក បានបញ្ជាក់ថា សន្តិភាពនៅអាហ្វហ្គានីស្ថាន គឺស្ថិតជាការចង់បានរបស់មនុស្សគ្រប់គ្នា ដែលវាមិនត្រឹមតែបញ្ចប់នូវការរងទុក្ខវេទនារបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពនៅអាហ្វហ្គានីស្ថាន នឹងធ្វើឲ្យពិភពលោកទាំងមូលកាន់ តែមានសុវត្ថិភាពជាងមុន។

ផ្អែកតាមការលើកទ្បើងនេះ លោកបណ្ឌិត Marvin Weinbaum ជានាយកនៃមជ្ឈមណ្ឌលមជ្ឈិមបូព៌ារបស់វិទ្យាស្ថានសម្រាប់ការសិក្សាអំពីប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានប្រាប់វិទ្យុ Sputnik’s Loud & Clear ថា ការអំពាវនាវរបស់លោក Nicholson ដើម្បីបញ្ចប់អំពើហិង្សា ទាក់ទងនឹងការធ្វើអន្តរាគមន៏ កំពុងបង្ហាញពីចេតនារបស់អាមេរិក ដែលទំនងជាចង់មិនដកកងទ័ពខ្លួនទាំងស្រុង ចេញពីប្រទេសមួយនេះទ្បើយ។

ដោយលោក Weinbaum បានបន្ថែមថា៖ «អ្វីដែលលោក Nicholson បានចង្អុលបង្ហាញនោះ គឺលោក មិនអំពាវនាវឲ្យដកកងកម្លាំងអាមេរិក ចេញនោះទេ ខណៈនៅពេលនោះ លោក អាចលើកយករឿងមួយនេះ មកធ្វើការបកស្រាយបញ្ជាក់ឲ្យបានច្បាស់ក៏ដោយ៕

មតិយោបល់