ព័ត៌មានជាតិ

កូនប្រុសថៅ មាស ពេជ្រ ផ្សារទួលទំពូងម្នាក់ និងបក្ខពួក ត្រូវតុលាការសម្រេច សម្រេចដាក់គុក ព្រោះធ្វើចោរ

ភ្នំពេញៈ បន្ទាប់ពីរកកំហុសចោរឃើញហើយ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួន លោកចោរវ័យក្មេង ២នាក់ក្នុងគុក ដើម្បីកាតបន្ថយចំនួន ចោរនៅលើដងផ្លូវ។

លោកចោរទាំង ២នាក់ ទី១ឈ្មោះ វេ​ង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​ ១៨​ឆ្នាំ មុខរបរ​ ចោរ (ឪពុកម្តាយ រកស៊ីលក់មាស​ពេជ្រ នៅ​ផ្សារ​ទួល​ទំ​ពួ​ង) មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​សង់​ថ្មី​អត់លេខ ផ្លូវលំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ និងទី២ឈ្មោះ គ​ន្ធា ម៉េ​ង​លី ហៅ​សាល ភេទ​ប្រុស អាយុ​ ១៨​ឆ្នាំ មុខរបរ​ សិស្ស​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ និងជាចោរក្រៅម៉ោង ស្នាក់​នៅផ្ទះ​អត់លេខ ផ្លូវ​លេខ​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្លូ​វ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

ក្រុមលោកចោរខាងលើត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស យោងតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា លោកចោរ ទាំង ២នាក់ខាងលើ ត្រូវបាន កម្លាំងនគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធ​ ករណី ឆក់​កាបូប​ជនជាតិ​ចិន​ម្នាក់ឈ្មោះ XU DONG HUIL ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ PE 1406431 ជា​ភ្ញៀវ​ទេសចរណ៍​ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ២០១៨ ផ្លូវ​លេខ​២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ បាន​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន វត្ថុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​ម៉ាក PCX ១​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ GY-៥៨៣៣ និង​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HF-9700 ដែល​ពួក​គេ​បាន​ជិះ​ធ្វើ​សកម្មភាព​ឆក់​កន្លង​មក​៕

មតិយោបល់