ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងការបរទេសថា ចក្រភពអង់គ្លេសនឹងមិនបោះបង់ចោលមិត្តអឺរ៉ុបទេ

អង់គ្លេស: លោក Boris Johnson រដ្ឋមន្ត្រីការបរទេសថ្មីបាននិយាយនៅទីក្រុងប្រ៊ុចសែលថា ចក្រភពអង់គ្លេស នឹងនៅតែដើរតួនាទីឈានមុខគេនៅអឺរ៉ុប។ ហើយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបមិនមានន័យថា ខ្លួននឹងចាកចេញពីតំបន់អឺរ៉ុប ឬបោះបង់មិត្តរបស់ខ្លួនចោលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។

ការធ្វើឱ្យមានស្នាដៃដំបូងរបស់គាត់នៅលើឆាកអន្ដរជាតិលោក Boris Johnson បានឱ្យដឹងថា សហភាពអឺរ៉ុបត្រូវការសម្របសម្រួលក្នុងការឆ្លើយតបភេរវកម្មនៅក្នុងការវាយប្រហារចុងក្រោយនេះនៅទីក្រុងនីស ប្រទេសបារាំង ដែលបណ្តាលឲ្យមនុស្សស្លាប់ ៨៤នាក់។

លោកបាននិយាយថា លោកចង់ឃើញការអត់ធ្មត់និងក្នុងកម្រិតមធ្យមនៅលើភាគីទាំងអស់ នៅក្នុងប្រទេសតួកគី បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដែលបានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ជិត ៣០០នាក់។

លោក Johnson នឹងជួបរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបដើម្បីការពិភាក្សាការងារ។ រដ្ឋមន្រ្តីការបរទេសរូបនេះ នឹងពិភាក្សាគ្នាអំពីការវាយប្រហារនៅទីក្រុងនីស និងរដ្ឋប្រហារយោធានៅក្នុងប្រទេសតួកគី ប៉ុន្តែលោកបានបញ្ជាក់ថា ខ្លួននឹងមិនមានការពិភាក្សាអំពីការចាកចេញរបស់សហភាពអឺរ៉ុបជាផ្លូវការរបស់ប្រទេសអង់គ្លេសឡើយ។

សូមបញ្ជាក់ថា ការសម្រេចចិត្តបោះឆ្នោតប្រជាមតិងាកចេញពីសហគមន៍អឺរ៉ុប កាលថ្ងៃទី២៣ ខែមិថុនា ដោយមានសម្លេងគាំទ្រ ៥១,៩ភាគរយ ចង់ចាកចេញ ទល់នឹងសម្លេងគាំទ្រ ៤៨,១ភាគរយ មិនឲ្យចាកចេញ ខណៈពេលដែលមានសារថា យើងស្រឡាញ់សហភាពអឺរ៉ុប៕

Boris Johnson

មតិយោបល់