ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសអាមេរិក សម្លាប់ខ្មាំងកាំភ្លើង IS ២៥០នាក់

អាមេរិកៈ វាយប្រហារតាមដែនអាកាស ដែលធ្វើទ្បើងដោយយន្តហោះអាមេរិក នៅភាគខាងត្បូងទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេលថ្ងៃចុងក្រោយនេះ សម្លាប់ខ្មាំងកាំភ្លើង IS ២៥០ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានឃេន ១៤ វៀតណាម ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

ភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្ដីពីមន្ត្រីអាមេរិក បាននិយាយថា យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ ចំនួន ២៥០នាក់ ត្រូវបានសម្លាប់ និងរថយន្ត ៤០ គ្រឿងត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារដែនអាកាស ដែលកើតទ្បើងនៅទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់។

ការវាយប្រហារឆ្មក់តាមដែនអាកាស ទៅលើ IS បានអនុវត្តទ្បើង ២៤ ម៉ោង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅព្រលានយន្តហោះអរន្តជាតិ Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលសម្លាប់ជីវិតមនុស្ស ៤២នាក់ និងរាប់រយនាក់ទៀតរយរបួស៕

https://youtu.be/XXxCrr-LCDU

មតិយោបល់