តង់ហ្សានីៈ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០ នាក់ស្លាប់ និងជាង ៤០ នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុង ៦០កៅអីចំនួនពីរ របស់ក្រុមហ៊ុនដឹកជញ្ជូនតែមួយ បានបុកគ្នា ក្នុងតំបន់ភាគកណ្តាលប្រទេសតង់ហ្សានី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។
លោក Thobias Sedoyeka ជាមេបញ្ជាការប៉ូលិស ប្រចាំតំបន់ Singida បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ដោយសារជនរងគ្រោះភាគច្រើន គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Sedoyeka បានឲ្យដឹងទៀតថា «គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលរថយន្តក្រុង ៦០ កៅអីចំនួនពីររបស់ក្រុមហ៊ុនដឹកជញ្ជូនតែមួយ បានផ្លាស់ប្តូរទិសផ្ទុយគ្នា រួចក៏តែបុកគ្នានៅភូមិ Maweni នៃស្រុក Manyoni ក្នុងតំបន់ Singida។
ប៉ូលិសបាននិយាយថា ភាគច្រើននៃសាកសពជនរងគ្រោះ ត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីរង់ចាំកំណត់អត្តសញ្ញាណ ដោយសាច់ញាតិរបស់ពួកគេ៕
មតិយោបល់