ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ធ្វើការព្រមានដ៏ខ្លាំងៗ ទៅកាន់កូរ៉េខាងជើង ជាមួយនឹងសមយុទ្ធយោធាបាញ់មីស៊ីលផ្លោង

កូរ៉េៈ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ដើម្បីជាការព្រមានយ៉ាងខ្លាំងក្លា ទៅកាន់កូរ៉េខាងជើង ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ប្រមុខបញ្ជាការយោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធានេះ មានទាំងការបាញ់កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយឆ្ងាយទៀតផង ដែលវាត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធាកូរ៉េខាងត្បូងតែឯងប៉ុណ្ណោះ ប៉ុន្តែក៏នឹងមានការត្រៀមធ្វើសមយុទ្ធមន្ថែមទៀត ជាមួយកងកម្លាំងអាមេរិក នៅក្នុងប្រទេសនាពេលខាងមុខផងដែរ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប បាននិយាយថា សមយុទ្ធនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹង ការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦ របស់កូរ៉េខាងជើង ដោយការបាញ់មីស៊ីលផ្លោង Hyunmoo និងយន្តហោះចម្បាំង F-15K របស់រដ្ឋាភិបាលកូរ៉េខាងត្បូង៕

មតិយោបល់