ចិនៈ នាវាដឹកយន្តហោះចម្បាំង ដែលក្រុមហ៊ុនក្នុងស្រុករបស់ចិន បានរចនា និងសាងសង់ដំបូងគេបង្អស់ មានឈ្មោះថា Type 001A ត្រូវគេរាយការណ៍ថា បានចាប់ផ្តើមការសាកល្បងនៅសមុទ្រជាលើកទី ៤ របស់ខ្លួន មុនការគ្រោងទុកនៅខែមេសា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ការសាកល្បងនេះ នឹងធ្វើតេស្តទៅលើប្រព័ន្ធបើកយន្តហោះចម្បាំង នៅលើនាវាជាលើកដំបូង។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រ នៃប្រទេសចិន បានកត់សម្គាល់ថា ច្រកសមុទ្រ Bohai និងផ្នែកខ្លះនៃសមុទ្រលឿង នឹងបិទការធ្វើចរាចរណ៍ផ្លូវសមុទ្រ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ និងថ្ងៃទី ៤ ខែមករាខាងមុខ។
តាមរយៈរូបថត និងវីដេអូជាច្រើន បានបង្ហាញនាវាដឹកយន្តហោះចម្បាំងនោះ នៅកំពង់ផែទីក្រុង Dalian កាលពីថ្ងៃព្រហស្បតិ៍ ដែលវាមានទម្ងន់ ៧០,០០០ តោន និងប្រវែង ១,០៣៣ ហ្វីត៕
មតិយោបល់