(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង អះអាងថាកូរ៉េខាងជើងបានប្រើប្រាស់សញ្ញារំខាន ដើម្បីវាយប្រហារដល់ប្រព័ន្ធ GPS របស់កូរ៉េខាងត្បូង រហូតដល់រសៀលថ្ងៃសុក្រ នេះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦។
កូរ៉េខាងត្បូង តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Sang-Gyun បានលើកឡើង ទៀតថា ការប្រព្រឹត្តរបស់កូរ៉េខាងជើងនាប៉ុន្មានម៉ោងមុននេះ គឺជាចេតនាមួយដែលទីក្រុងព្យុងយ៉ាង ចង់បង្កអស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ តាមរយៈការបង្ហាញសមត្ថភាពរំខាន និង រារាំងដល់ប្រព័ន្ធ GPS របស់ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ការបង្អាក់ប្រព័ន្ធ GPS ពីសំណាក់កូរ៉េខាងជើងនេះបានធ្វើឡើងតាំងពីយប់ថ្ងៃព្រហស្បតិ៍ មកម្ល៉េះ ដោយក្នុងនោះតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពី (MDL) បានទទួលរងការវាយ ដោយរលកសញ្ញា។ កូរ៉េខាងត្បូងបានព្រមានថា ប្រសិននាវា ឬយន្តហោះ របស់កូរ៉េខាងត្បូងណាមួយ ទទួលរងគ្រោះដោយសារទង្វើកូរ៉េខាងជើង នោះទីក្រុងសេអ៊ូល នឹងមិនអត់ឱន ឲ្យទីក្រុងព្យុងយ៉ាងនោះឡើយ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់