ព័ត៌មានអន្តរជាតិ

លោក ត្រាំ មិនបានផ្ដល់ពេលវេលាកំណត់ សម្រាប់ការដកកងទ័ពអាមេរិក ចេញពីស៊ីរីទ្បើយ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងចាកចេញពីស៊ីរី ក្នុងរយៈពេលមួយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

ដោយលោក ត្រាំ មិនបានផ្តល់នូវកាលវិភាគ សម្រាប់ការចាកចេញយោធាខ្លួនពីស៊ីរី ដែលបានគ្រោងទុក និងការប្រកាសអំពីការចូលរួមរបស់អាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាមអ៊ីរ៉ាក់ និង Levant ដែលគេស្គាល់ថាជា ISIS នោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិលោក James Mattis បានលាលែងពីតំណែង ដោយមិនបានរំពឹងទុក បន្ទាប់ពីការប្រកាសនេះ ហើយលោក Brett McGurk ដែលជាបេសកជនកំពូលរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIL ក៏បានប្រកាសថា លោកនឹងចាកចេញពីតំណែងរបស់លោកឲ្យ លឿនជាងការរំពឹងទុក ដោយសារការសម្រេចចិត្តនេះ៕

មតិយោបល់