ព័ត៌មានអន្តរជាតិ

មេដឹកនាំកងជីវពលអ៊ីរ៉ាក់ ប្រាប់កងយោធាអាមេរិក ឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ

អ៊ីរ៉ាក់ៈ យោងតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា ប្រមុខក្រុមជីវពល Shia ដ៏មានអំណាចម្នាក់ បាននិយាយថា លោកមានទំនុកចិត្ត និងជឿជាក់ ថាពួកសមាជិកសភាអ៊ីរ៉ាក់ នឹងបោះឆ្នោតលើដំណោះស្រាយ ទាមទារការដកកងយោធាអាមេរិកចេញ ពីប្រទេសសម្បូរប្រេងមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

លោក Qais al-Khazali មេក្រុមជីវពល Asaib Ahl al-Ha បាននិយាយនៅក្នុងសន្និសិទកាសែតមួយ ជាមួយសារព័ត៌មាន Associated Press ថា «លោកគិតថា ជាងពាក់កណ្តាលនៃសមាជិកសភា បានបដិសេធវត្តមានរបស់កងកម្លាំងយោធាអាមេរិក នៅក្នុងប្រទេស ដោយអះអាងថា វាជាគោលការណ៍នៃបញ្ហា»។

ដោយលោកបានបញ្ជាក់ថា បើសិនអាមេរិក ចង់ដាក់កងកម្លាំងរបស់ពួកគេ ដើម្បីលុបបំបាត់រដ្ឋធម្មនុញ្ញ និងសភានោះ អ៊ីរ៉ាក់ អាចនឹងអនុវត្តតាមរបៀបដូចគ្នា ដោយជំរុញឲ្យការដាក់នេះ ចាកឆ្ងាយ… ប៉ុន្តែលោក ក៏បាននិយាយផងដែរថា ដំណាក់កាលដំបូង ក្នុងការធ្វើរឿងនេះបាន គឺផ្អែកទៅលើនយោបាយ៕

មតិយោបល់