Update៖ ប៉ូលិស ៥នាក់ស្លាប់ និង ៦នាក់ទៀតរបួសក្នុងការប៉ះទង្គិចគ្នា ដោយបាតុករប្រើកាំភ្លើងស៊ីតបាញ់ នៅទីក្រុង Dallas

អាមេរិកៈ មន្ត្រីប៉ូលិស ៥នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀត បានរងការបាញ់ប្រហារ ដោយបាតុករប្រើកាំភ្លើងស៊ីត បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងប៉ូលិស នៅទីក្រុង Dallas រដ្ឋតិចសាស។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

ប្រធានប៉ូលិសក្រុង Dallas លោក David Brown បាននិយាយថា មកទល់ពេលនេះ មន្ត្រីប៉ូលិស ៥នាក់ហើយបានស្លាប់ ខណៈដែល ៦ នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា ដោយក្រុមបាតុករ ប្រើកាំភ្លើងស៊ីត បាញ់ប្រហារមកដល់ក្រុមប៉ូលិស។

គួរបញ្ជាក់ដែរថា ការប៉ះទង្គិចនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលប៉ូលិសបានបាញ់ សម្លាប់បុរសស្បែកខ្មៅមួយរូប មានឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota កាលពីថ្ងៃពុធកន្លងទៅ ដើម្បីឆ្លើយតបទៅនឹងប៉ូលិស ដែលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ កាលពីពេលថ្មីៗនេះ ៕

មតិយោបល់