រុស្ស៊ីៈ ថ្ងៃបោះឆ្នោតត្រូវបានបញ្ចប់ហើយ នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលការិយាល័យបោះឆ្នោតរបស់ប្រទេសនេះ បានបិទទ្វារដើម្បីបញ្ចប់ការប្រកួតប្រជែងតំណែងប្រធានាធិបតី ជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
លទ្ធផលបឋមដែលចេញផ្សាយ ដោយគណៈកម្មាធិការបោះឆ្នោតកណ្តាលរុស្ស៊ី (CEC) បានបញ្ជាក់ថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក វ្លាឌីមៀរ ពូទីន ទទួលបានជ័យជម្នះ នៅក្នុងការប្រកួតប្រជែងនេះ ជាមួយនឹងសំទ្បេងគាំទ្រជាង ៧០% ឯណ្ណោះ។
នេះជាការឆ្លុះបញ្ចាំងពីប្រជាប្រិយភាព របស់ប្រធានាធិបតីនាពេលបច្ចុប្បន្ន ក្នុងចំណោមអ្នកបោះឆ្នោតដ៏ច្រើននៅរុស្ស៊ី ដើម្បីបង្ហាញការគាំទ្រខ្លួន តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។
សូមជំរាបថា ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីនេះ បានផ្តល់ឲ្យលោក ពូទីន នៅការកាន់អំណាចក្នុងប្រទេស រយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕
មតិយោបល់