ចិនៈស្ត្រីជនជាតិចិនម្នាក់ដែលបានរអ៊ូរថាឈឹចាប់នៅលើផ្ទៃមុខរបស់នាងនៅពេល ញ៉ាំអាហារ មានការរន្ធត់ចិត្តយ៉ាងខ្លាំងពេលរកឃើញថានាងបានដុះធ្មេញប្រវែង២.៥សង់ទីម៉ែត្រនៅខាងក្រោមភ្នែកស្តាំ ។
យោងតាមសេចក្តីរាយការណ៍សារព័ត៌មាន People’s Daily Online នាង Cao Fang អាយុ ២៨ឆ្នាំ ដែលបានបម្រើការងារនៅក្នុងខេត្ត Guangzhou ប្រទេសចិន បានសំគាល់ថាមានការឈឺចាប់អស់រយៈពេល១ខែកន្លងមកហើយ បង្ខំឲ្យនាងត្រូវធ្វើម្ហូបទន់ៗញ៉ាំ។
នាងបានធ្វើការវះកាត់យកធ្មេញនោះចេញក្រោយពេលវេជ្ជបណ្ឌិតជាច្រើនប្រមានថា ប្រសិនបើបន្តឲ្យវាដុះតទៅទៀតវាអាចធ្វើឲ្យប៉ះពាល់ភ្នែករបស់នាង។
ការវះកាត់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Chongqing ក្រោយពេល លោកវេជ្ជបណ្ឌិត Lin បានយល់ព្រមទទួកធ្វើការវះកាត់។
លោកវេជ្ជបណ្ឌិតនិយាយថា ធ្មេញនេះអាចបង្កឲ្យប៉ះពាល់ដល់ភាពមើលឃើញនៃភ្នែករបស់នាង ប្រសិនមិនធ្វើការវះកាត់យកវាចេញ ហើយថាការវះកាត់នេះក៏មានគ្រោះថ្នាក់ណាស់ដែរ ប៉ុន្តែសំណាងល្អ នាងវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ៕


មតិយោបល់