អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់មជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
នាវាចម្បាំងមួយគ្រឿង យានយន្តបើកក្នុងទឹក និងលើគោក រួមជាមួយយន្តហោះជាច្រើនគ្រឿង នៅលើនាវា USS Arlington នឹងចូលរួមជាមួយក្រុមវាយប្រហារនាវា USS Abraham Lincoln នៅក្នុងឈូងសមុទ្រផងដែរ។
ដោយមន្ទីរប៉ង់តាហ្គោន បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក បានមកដល់មូលដ្ឋាននៅមជ្ឈឹមបូព៌ា (ប្រទេស Qatar) ផងដែរ។
ការផ្លាស់ប្តូរនេះ គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលអាចកើតមានចំពោះយោធាអាមេរិក នៅក្នុងតំបន់ ដោយសារភាពមិនច្បាស់លាស់របស់អ៊ីរ៉ង់។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងអះអាងនេះ ត្រូវបានប្រទេសអ៊ីរ៉ង់ ធ្វើការច្រានចោលផងដែរ ដោយនិយាយថា ការលើកទ្បើងនេះ មិនសមហេតុសមផលទាល់តែសោះ ហើយថា សកម្មភាពរបស់អាមេរិក ជាការបំភិតបំភ័យ៕
មតិយោបល់