រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាព នៃការបាញ់មីស៊ីលផ្លោង Iskander អំឡុងពេលធ្វើសមយុទ្ធ នៅឯកន្លែងសាកល្បង Kapustin Yar ក្នុងតំបន់ Astrakhan កាលពីថ្ងៃទី ១២ ខែធ្នូ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈវីដេអូ យោធារុស្ស៊ី បានបាញ់កន្លែង ដែលបានដាក់កំណត់ធ្វើជាគោលដៅសត្រូវ នៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះ ខណៈគោលដៅនោះ ត្រូវបានបំផ្លាញដោយជោគជ័យ។
សមយុទ្ធនេះ ក៏រួមបញ្ចូលទាំងប្រតិបត្តិការនៅលើដីផងដែរ ដោយកងទ័ពរុស្ស៊ី បានអនុញ្ញាតឱ្យក្បួនមួយ ដែលផ្ទុកដោយកាំជ្រួច ធ្វើដំណើរឆ្លងទៅទីតាំងបាញ់បង្ហោះ៕
មតិយោបល់