តួកគី: ប្រទេសតួកគីបានដោះលែងពួកទាហានជាប់ឃុំឃាំងចំនួន ១.២០០នាក់ បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅរសៀលថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានប្រកាសថា គ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន ១៥.២០០នាក់ត្រូវបានបណ្តេញចេញពីការងារ, ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១.៥៧៧នាក់ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង, មន្ត្រីរាជការក្រសួងមហាផ្ទៃចំនួន ៨.៧៧៧នាក់ ត្រូវបានបណ្តេញចេញពីការងារ, បុគ្គលិកចំនួន ១.៥០០នាក់ ក្នុងក្រសួងហិរញ្ញវត្ថុត្រូវបានបណ្តេញចេញពីការងារ និងមនុស្សចំនួន ២៥៧នាក់ កំពុងធ្វើការនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេបណ្តេញចេញពីការងារ។
ដំណឹងនេះបានកើតឡើងនៅពេលដែលមានការចាប់ខ្លួនមន្ត្រីយោធាផ្ទាល់ខ្លួនជាង ៦.០០០ នាក់និងការបណ្តេញមន្រ្តីនគរបាលជិត ៩.០០០នាក់។ ហើយចៅក្រុម (អ្នកកាត់ក្តី) ប្រមាណជា ៣.០០០នាក់ ត្រូវបានព្យួរការងារ។
ការធ្វើបរិសុទ្ធកម្ម (ជម្រោះចោល) នៃអ្នកដែលចាត់ទុកថាតិចជាងការស្មោះត្រង់នឹងលោកប្រធានាធិបតីលោក Recep Tayyip Erdogan បានកើនឡើងកាលពីថ្ងៃអង្គារ រួមបញ្ចូលគ្រូបង្រៀន ព្រឹទ្ធបុរសមហាវិទ្យាល័យនិងប្រព័ន្ធផ្សព្វផ្សាយ។
ការបណ្តេញមន្ត្រីរាជការចេញពីការងារនៃមនុស្សរាប់ពាន់នាក់ បានធ្វើឲ្យអ្នកសង្កេតការណ៍អន្តរជាតិដោយមានអង្គការសហប្រជាជាតិជំរុញឱ្យប្រទេសតួកគី លើកកម្ពស់នីតិរដ្ឋនិងការពារសិទ្ធិមនុស្ស។ ការជជែកពិភាក្សាគ្នាជុំវិញការស្ដារឡើងវិញការពិន័យដល់ការស្លាប់នេះគឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ សហភាពអឺរ៉ុបបានព្រមានថា ការធ្វើបែបនេះនឹងបញ្ចប់ការចូលរួមការពិភាក្សាលើបញ្ហាប្រទេសទួកគីជាមួយប្លុកអឺរ៉ុប។
សូមញ្ជាក់ថា បើយោងតាមតួលេខជាផ្លូវការដែលជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សជិត ៣០០នាក់ស្លាប់និងមនុស្ស ១.៥៤១នាក់រងរបួស៕

មតិយោបល់