ថៃៈ ប៉ូលិសសមុទ្រថៃ បានចាប់ជនជាតិវៀតណាម២០នាក់ នៅលើនាវា៤គ្រឿង ចោទប្រកាន់ពីបទនេសាទ ឈ្លើងសមុទ្រខុសច្បាប់ ក្នុងដែនសមុទ្ររបស់ប្រទេសថៃកាលពីថ្ងៃចន្ទ។ នេះបើយោងតាសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ០២ ខែកក្កដានេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Komchadluek បានឲ្យដឹងថា ប៉ូលិសបានចាប់នាវាទាំងនោះ នៅចម្ងាយ ៣០គីឡូម៉ែត្រ ពីតំបន់ឆ្នេរភាគខាងត្បូងនៃខេត្តណារ៉ាធិវ៉ាត់ វេលាម៉ោង ៣។
ក្នុងនោះដែរ ប៉ូលិសបានឆែកឃើញឧបករណ៍ទំនាក់ទំនង់ សំណាញ់នេសាទ និងឈ្លើងសមុទ្រជាច្រើន នៅក្នុងតំបន់សមុទ្រ សុងខ្លា ខេត្ត ប៉ាតានី និង ណារ៉ាធិវ៉ាត់ ដើម្បីយកទៅលក់ឲ្យវៀតណាម ក្នុងតម្លៃ ៥.៧៥ដុល្លារក្នុងមួយគីឡូក្រាម។
លោកអធិការប៉ូលិស Nattapong takaew មកពីអនុកងពលលេខ៨នៃ នាយកដ្ឋានកងម៉ារីន និយាយថា ជនជាតិវៀតណាមទាំងនោះត្រូវចោទប្រកាន់ពីបទចូលមកខុសច្បាប់ និង ធ្វើការនេសាទលើដែនទឹកសមុទ្រ ដោយគ្មានការអនុញ្ញាតិ៕
មតិយោបល់