កូរ៉េៈ មេដឹកនាំងកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានលិខិតពីប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ មុនជំនួបកំពូលលើកទី២ រវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការបាននិយាយថា លោក គឹម កំពុងរៀបចំតិចនិចល្អៗ សម្រាប់កិច្ចប្រជុំមួយនេះ ដោយវាបានកើតទ្បើង នៅក្នុងសេចក្តីអធិប្បាយដំបូងរបស់ប្រទេស ទាក់ទងនឹងកិច្ចចរចា ដែលគ្រោងធ្វើនៅខែក្រោយ។
លិខិតនោះ ត្រូវបានប្រគល់ឲ្យលោក គីម ដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីជំនិតដៃស្ដាំរបស់លោក គឺអនុប្រធាន Kim Yong Chol ដែលបានជួបជាមួយលោក ត្រាំ នៅឯសេតវិមាន កាលពីសប្តាហ៍មុន ខណៈដែលប្រទេសទាំងពីរ បាននឹងកំពុងស្វែងរកកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដើម្បីបន្ធូរបន្ថយភាពស្អប់ខ្ពើម និងតានតឹងជាច្រើនទសវត្សកន្លងមកនេះ៕
មតិយោបល់