គណបក្សនាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបានសំទ្បេងនាំមុខគេ នៅក្នុងការបោះឆ្នោត

អង់គ្លេសៈ នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានទទួលសំទ្បេងនាំមុខគេ សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេស​ បើទោះបីគណបក្សលោកស្រី បាត់បង់អាសនៈសភាយ៉ាងច្រើនក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ការស្ទង់មតិ បានឲ្យដឹងថា គណបក្សអភិរក្សរបស់នាយរដ្ឋមន្ត្រី នឹងក្លាយជាបក្សធំជាងគេ ប៉ុន្តែមិនមានសំឡេងភាគច្រើន នៅក្នុងសភានោះទេ បន្ទាប់ពីការបោះឆ្នោតក្នុងប្រទេស។

តាមរយៈលទ្ធផលពីការិយាល័យបោះឆ្នោត បានបង្ហាញថា បក្សលោកស្រី May បានបាត់បង់អាសនៈពី ៣៣០ មកនៅត្រឹមតែ ៣១៤ ប៉ុណ្ណោះ ជាមួយនឹងអាសនៈសរុប ៦៥០ អាសនៈ។

ចំណែកឯគណបក្សពលកររបស់លោក Jeremy Corbyn ជាបក្សប្រឆាំងដ៏ធំនៅអង់គ្លេស ទទួលបានអាសនៈកើនទ្បើងពី ២២៩ អាសនៈ ទៅ ២៦៦ អាសនៈវិញផងដែរ។

គួរបញ្ជាក់ដែរ ការធ្លាក់ចុះអាសនៈ ឬបាត់បង់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច ត្រូវបានគេមើលឃើញថា គឺដោយសារដំណើរចាកចេញពីសហភាពអឺរ៉ុប បូករួមទាំងហេតុការណ៍ វាយប្រហារភេរវកម្មពីរលើក ដែលទើបកើតមានទ្បើង នៅក្នុងប្រទេសថ្មីៗនេះ៕

មតិយោបល់