ព័ត៌មានអន្តរជាតិ

ស្លាប់១២នាក់ រងរបួស១៥នាក់ នៅក្នុងការវាយប្រហារក្រុមឧទ្ទាមនៅឥណ្ឌា

ឥណ្ឌា: មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១២ស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួសកាល ពីថ្ងៃសុក្រ ក្រោយពេលក្រុមឧទ្ទាមបានបើកការបាញ់រះទៅលើហ្វូងមនុស្សនៅក្នុងផ្សារមួយកន្លែង នៅឯតំបន់ ដាច់ស្រយ៉ាលភាគឦសាន រដ្ឋ Assam ប្រទេសឥណ្ឌា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦។

មេប៉ុស្តិ៍ប៉ូលិសនៅក្នុងតំបន់ LR Bishnoi បានឲ្យដឹងថា ក្រុមពួកឧទ្ទាមមួយក្រុមមានគ្នា៦នាក់ បានជិះម៉ូតូកង់ បីមកដល់ ហើយបាញ់កាំភ្លើងយន្ត និងចោលគ្រាប់បែក ទៅក្នុងហ្វូងមនុស្សនៅក្នុងផ្សារមួយ ក្នុងតំបន់ Balajan ស្ថិតនៅខាងក្រៅក្រុង kokrajhar ភាគខាងលិចនៃរដ្ឋ Assam ។

លោកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ ហើយ ទាហ៊ានជាច្រើននាក់ បានបន្តដេញតាមប្រមាញ់ ពូកឧទ្ទាម៥នាក់ផ្សេងទៀតដែលបានគេចខ្លួន ។

សូមជ្រាបថា ផ្ទះនឹង ហាងជាច្រើនកន្លែងត្រូវបានខូចខាតយ៉ាងដំណំនៅក្នុងការវាយប្រហារនេះ៕

indian-attacks-body-image-1437994143

មតិយោបល់