ឥណ្ឌូនេស៊ី: មន្ត្រីម្នាក់ជាភ្នាក់ងារគ្រោះមហន្តរាយក្នុងស្រុកមួយបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ទឹកជំនន់បានបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់និងបីនាក់បាត់ខ្លួននៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដែលមានប្រមាណជា ៥០០នាក់ទៀតដែលបានជម្លៀសពីលំនៅឋាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ មិថុនានេះ។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការ រអិលបាក់ដីផងដែរនៅក្នុងផ្នែកជាច្រើននៃកោះស៊ូម៉ាត្រាភាគខាងលិចខេត្ត។
លោកថ្លែងថា សកម្មភាពពាណិជ្ជកម្មត្រូវបានពិការទាំងស្រុងសម្រាប់ប្រហែលប្រាំបីម៉ោងក្នុងទីក្រុង Padang (ក្រុងរបស់ខេត្តនេះ)។ អ្នកស្រុកដែល រងផលប៉ះពាល់ដោយសារទឹកជំនន់បានរត់ទៅរកទីមានសុវត្ថិភាពហើយ។
អាជ្ញាធរនៅក្នុងតំបន់បានដាក់ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងភាពប្រកាសអាសន្នហើយ ទោះជាយ៉ាងណា មិនមានរបាយការណ៍នៃការខូចខាត អគារ ឬក៏ផ្ទះសម្បែងនោះទេ៕
មតិយោបល់