ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសតួកគី សម្លាប់ជនស៊ីវិលស៊ីរីជិត ២០០នាក់

តួកគីៈ សេចក្ដីថ្លែងការណ៍មួយរបស់កងទ័ពតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យន្តហោះចម្បាំងតួកគី បានបើកប្រតិបត្តិការវាយប្រហារដែនអាកាស ២៦ លើក ទៅលើទីតាំងពួកសកម្មប្រយុទ្ធឃើដ YPG ចំនួន ១៨ កន្លែង នៅភាគខាងជើងប្រទេសស៊ីរី ដែលបានសម្លាប់សកម្មប្រយុទ្ធស៊ីរីជិត ២០០ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

កងទ័ពតួកគី បាននិយាយថា ខ្លួនបានវាយប្រហារនៅតំបន់ថ្មីៗ ដែលកាន់កាប់ដោយកងកម្លាំងសកម្មប្រយុទ្ធ YPG និងបានបំផ្លាញអគារចំនួន ៩ រួមទាំងរថពាសដែកមួយ និងរថយន្តបួនគ្រឿងផ្សេងទៀត របស់កងជីវពលឃើដ YPG ។

គួបញ្ជាក់ដែរថា ប្រទេសតួកគីដែលជាអ្នកគាំទ្រសំខាន់នៃការបះបោរប្រឆាំង នឹងប្រធានាធិបតីលោក Bashar al-Assad បានចូលរួមក្នុងជម្លោះប្រទេសស៊ីរី តាំងពីខែសីហា ដោយបានប្រើអាវុធ និងធ្វើការវាយប្រហារដែនអាកាសរបស់ខ្លួន ដើម្បីជួយដល់ក្រុមឧទ្ទាមកងទ័ពស៊ីរី នៅក្បែរព្រំដែនទឹកដីរដ្ឋអ៊ីស្លាម៕

turkey

មតិយោបល់