ម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យប៉ូលិសជាតិហ្វីលីពីន លុបចោលកិច្ចព្រមព្រៀងទិញដូរអាវុធជាមួយនឹងសហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ឌូទ័រតេថា «ខ្ញុំបានបញ្ជាឲ្យប៉ូលិសលុបចោលបទបញ្ជានោះហើយ ដែលបទបញ្ជានោះគឺសំដៅទៅលើអាវុធចំនួន ២៦.០០០ដើម ដែលបានបញ្ជាទិញពីអាម៉េរិក កាលពីលើកមុន»។
សូមជំរាបផងដែរថា កាលពីសប្តាហ៍មុន លោក ឌូទ័រតេ បានរិះគន់សហរដ្ឋអាម៉េរិកម្តងហើយ ក្នុងពេលដែលប្រទេសមហាអំណាចមួយនេះ បានគំរាមបញ្ឈប់ការលក់អាវុធឲ្យប្រទេស ហ្វីលីពីន ដោយសារតែអ្វីដែលអាម៉េរិកហៅថា ជាការព្រួយបារម្ភលើផ្នែកសិទ្ធិមនុស្ស៕
មតិយោបល់