Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទម្លាយមុខស្រី...

ទម្លាយមុខស្រីស្នេហ៍ថ្មីរបស់ Justin Bieber

តាមរយ:គេហទំព័រសារព័ត៌មាន Dailymail នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹង Justin Bieber កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនារីជនជាតិ ប្រេស៊ីល ម្នាក់ ខណ:ដែលលោកកំពុងតែស្នាក់នៅក្នុងប្រទេសនេះ ហើយរាល់សកម្មភាពឱបថើបគ្នា មាត់ទល់នឹងមាត់ ដោយគ្មានការអៀនខ្មាស់ជាមួយនារីម្នាក់នោះ​ គឺបានលេចធ្លាយនូវរូបភាពនៅក្នុងរថយន្ដ នៅពេលដែលតារារូបនេះបានចាកចេញពីសណ្ឋាគារ ។

ប្រភពសារព័ត៌មានដដែរ បានបន្ដទៀតថា មុនពេលដែលតារាវ័យ២៣ ឆ្នាំរូបនេះបានចាកចេញពីបាររាត្រីមួយកន្លែងនៅ Rio de Janeiro នាយបាននាំនារីស្រស់ស្អាត ២ នាក់ចូលទៅក្នុងរថយន្ដផ្ទាល់ខ្លួន ហើយអ្នកទាំងពីរមានឈ្មោះ Luciana Chamone និង Marina Pumar ជានារីបម្រើការសេវាកម្មនាពេលរាត្រីនៅក្នុងបារនោះ ហើយបន្ទាប់មកទៀតពួកគេបានបង្ហោះរូប នៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន ខណ:ដែលកំពុងជប់លៀងជាមួយ JB ៕