ប្រភពពីតារាសិល្បៈច្រើនឡើងបានទម្លាយចេញថាតារាសម្ដែងអ្នកនាងពេជ្រ អាវីហ្សា បានត្រលប់ទៅរួមរស់ជាមួយលោកហ៊ា ហេង ជាអតីតសង្សារដែលប្រើអំពើហឹង្សាលើនាងនោះវិញហើយ បន្ទាប់ពីបុរសម្នាក់នេះមានការទម្លាយថាត្រូវគេធានាអោយនៅក្រៅឃុំ និងមានតំណាងរបស់បុរសម្នាក់នោះបានទទូចអោយនាងឈប់ប្ដឹង។ ពាក់ព័ន្ធនឹងរឿងរសើបនេះ សាមីខ្លួនបានចេញមុខស្រាយបំភ្លឺ។
កញ្ញាពេជ្រ អាវីហ្សា ដែលជាសមាជិកសកម្មមួយរបស់គ្រួសារតារាកម្ពុជា និងកម្របាត់មុខពីកម្មវិធីសប្បុរសធម៌ បានអះអាងថានាងទទួលស្គាល់លោកហ៊ា ហេង ជាអតីតសង្សារពិតជាមានអ្នកធានានៅក្រៅឃុំ និងមានអ្នកសុំអោយនាងសម្រុះសម្រួលក្រៅច្បាប់ តែនាងបានបដិសេធថារវាងនាង និងបុរសម្នាក់នោះ អត់មានការស្រុះស្រួលគ្នាក្នុងនាមជាគូស្នេហ៍នោះទេ កុំថាឈានដល់ការរួមរស់។
នាងស្បថបើនាង និងអតីតសង្សារបានទាក់ទងគ្នាជាថ្មីដូចអ្វីដែលបានលើកឡើង។ នាងនិយាយថា«ខ្ញុំស្បថបើខ្ញុំ និងគាត់នៅជាមួយគ្នាមែន ខ្ញុំគ្រាន់តែដឹងថាមានគេធានាគាត់អោយនៅក្រៅឃុំ ហើយខ្ញុំសម្រេចចិត្តអត់ប្ដឹងគាត់មែន ប៉ុន្តែខ្ញុំអត់មានថាអត់អោយច្បាប់ចាត់ការគាត់ទេ គាត់ធ្វើអីខុសក្រែងច្បាប់ថាទោះមិនប្ដឹងក៏ចាត់ការអោយ ចឹងខ្ញុំអត់ប្ដឹងគាត់ដោយសារតែហេតុផលហ្នឹង កុំយល់ច្រលំថាខ្ញុំអត់ប្ដឹងគាត់ ហើយគាត់ក៏មានគេធានា ដោយសារតែពួកខ្ញុំត្រូវគ្នា!»។
នាងបានហៅអ្នកចោទថានាងទទួលយកអតីតសង្សារថាជាការលាបពណ៌ ក្នុងពេលដែលនាងនៅឆ្អែតនឹងការវាយដំមិនទាន់បាត់ បែរជាមកចោទថានាងសម្ងំរួមរស់ជាមួយវិញស្ងាត់ៗ។ នាងថារឿងត្រូវគ្នាវិញនាងស្បថ ហើយនាងក៏មិនអាចទទួលយកប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព បានដែរ ដោយសារតែការវាយដំមិនមែនជាលើកទី១។ នាងទទួលកុំអោយផ្គូរផ្គងរូបនាងជាមួយអតីតសង្សារ ដោយនាងប្រកាសថាបើទោះជានាងបាត់ស្នាមឈឺចាប់ ក៏មិនដល់ថ្នាក់យកបុរសដែលនាងវាយតប់នាងមកអោបម្ដងទៀតនោះដែរ។ ក្នុងនោះសួម្បីតែការជួបគ្នា ឬទាក់ទងគ្នាក្រោយលោកហ៊ាហេង នៅក្រៅឃុំក៏នាងបញ្ជាក់ថាអត់មានដែរ៕
មតិយោបល់