កាលពីយប់ថ្ងៃសុក្រ តារាភាពយន្ដ ឥណ្ឌា ដ៏ល្បីឈ្មោះ នាង Bhavana ត្រូវបានក្រុមបុរស ៧ នាក់ រំលោភបូក ចំពោះរូបនាង យ៉ាងព្រៃផ្សៃ នៅក្នុងរថយន្ដ នាវេលាម៉ោង ១០ យប់ ដោយបានសម្រេច នេះបើតាមការចេញផ្សាយរបស់ គេហំព័រ kenh14 នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។
ក្រុមបុរសទាំង ៧ នាក់បានចាក់សោរថយន្តរបស់នាងជាប់ នៅលើផ្លូវ highway ខណៈដែលនាងបានបើកបរឆ្លងកាត់តាមផ្លូវនេះ ស្រាប់ត្រូវក្រុមបុរសទាំង ៧ នាក់ស្កាក់រថយន្តរបស់នាងជាប់ រួចគំរាមនាង ហើយព្រួតគ្នារំលោភនាងបានសម្រេចនៅក្នុងឡានរបស់នាង ។
សូមជម្រាបបន្ថែមថា បុរសទាង ៧ នាក់បានរំលោភ នាងហើយបានថតរូបនាង នឹងវីដេអូ ទុកជាការគំរាមនាងមិនឲ្យប្ដឹងប៉ូលិស ក៏ប៉ុន្ដែ នាងបានរៀបរ៉ាប់រឿងនេះ ប្រាប់ទៅកាន់អ្នកគ្រប់គ្រង នឹងដឹកនាំរឿងនាង ដែលនាងកំពុងរក្សា នៅស្នាក់នៅជាមួយ នៅក្នុងទីក្រុង Kochi យ៉ាងណាមិញ អ្នកដឹកនាំរឿងបានយកសម្ដីនាងទៅប្ដឹងដល់សមត្តកិច្ច ទាមទាររកយុត្តិធម៌ជូននាង ៕
មតិយោបល់