តារាសម្ដែងជនជាតិអាម៉េរិក ដែលមានឈាមជ័រជាជនជាតិចិន ពីឪពុកម្ដាយបង្កើតនោះ គឺនាង Lucy Liu ធ្លាប់មានប្រជាប្រិយភាពខ្លាំងតាមរយៈរឿងភាគទូរទស្សន៍មានចំណងជើងថា “Charlie’s Angels ” ហើយក្រោយមកនាងក៏បានសម្រាកការងារមួយរយៈធំ រហូតដល់បច្ចប្បន្នស្រាប់តែលេចមុខជាថ្មីឡើងវិញ តាមរយៈការថតខ្សែភាពយន្ដខ្នាតធំវិញម្ដង ។
ព័ត៌មានដែលធ្វើឲ្យតារាស្រីខាងលើមានប្រជាប្រិយភាព ស្របពេលបញ្ជេញសមត្ថសម្ដែងម្ដងទៀតនោះគឺ Lucy Liu បញ្ជេញសមត្ថភាពនិយាយភាសាចិន ជួយនារីវង្វេងផ្លូវម្នាក់ដែលបានដើរមករកជំនួយពីនាងនៅ សហរដ្ឋអាម៉េរិក ។ ប្រភពស្និទ្ធនឹង Lucy Liu បានប្រាប់ថា នាងអាចនិយាយភាសាអង់គ្លេស និងភាសាចិនបានល្អណាស់ ហើយថ្មីៗនេះ នាងបានជួយស្រ្ដីជនជាតិចិនម្នាក់ បានវង្វេងផ្លូវនៅកណ្ដាលទីក្រុង ហើយក៏ជួយជូនស្ដ្រីម្នាក់នោះទៅដល់គោលដៅទៀតផង ។
គួរបញ្ជាក់ផងដែរថា អំពើល្អចេញពីទឹកចិត្តបន្ដិចបន្តួចនេះហើយ បានធ្វើឲ្យប្រជាប្រិយភាព Lucy Liu ងើបឡើងមកវិញ ដោយការស្រលាញ់នឹងគាំទ្ររូបនាងពីសំណាក់ហ្វេនៗ របស់នាង ។ នេះបើតាមគេហទំព័រ MThai នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ៕
មតិយោបល់