យោងតាមការបង្ហោះនៅលើបណ្ដាញហ្វេសប៊ុក តារាសម្ដែងលោក អ៊ុន សិទ្ធា បានដឹកដៃម្ដាយទៅព្យាបាលជំងឺប្រចាំកាយនៅក្នុងប្រទេសវៀតណាមកាលពីប៉ុន្មានថ្ងៃមុន និងកំពុងស្ថិតនៅក្នុងប្រទេសថៃនៅថ្ងៃទី២៧ កញ្ញា នេះ ក្នុងគម្រោងព្យាបាលជំងឺរបស់ម្ដាយដូចគ្នា។ អ្វីដែលគេកត់សម្គាល់គឺ កញ្ញាចូចូ តារាភេទទី៣ ដែលត្រូវគេស្គាល់ថាជាប្អូនធម៌ក៏មានវត្តមានជាមួយលោក និងម្ដាយនៅក្នុងប្រទេសទាំំង២នោះផង។
កញ្ញា ចូចូ បានសារភាពថាកញ្ញាពិតជាបានរួមដំណើរក្នុងគម្រោងព្យាបាលជំងឺម្ដាយរបស់លោកអ៊ុន សិទ្ធា ប្រាកដមែន ដោយការរួមដំណើររបស់កញ្ញា គឺលោក អ៊ុន សិទ្ធា ជាអ្នកចំណាយលុយអោយទាំងស្រុង។ កញ្ញាថាលោកអ៊ុន សិទ្ធា ជាតារារៀមច្បងដែលមានទឹកចិត្តដោយក្រៅពីរាប់អានកញ្ញាជាសិស្សប្អូន ក៏ស្រឡាញ់កញ្ញាមិនខុសពីប្អូនម្នាក់ដោយសុខចិត្តចំណាយលុយយកកញ្ញាមកដើរលេងក្នុងដំណើរនាំម្ដាយទៅព្យាបាលជំងឺនោះផង។
កញ្ញារំភើបយ៉ាងខ្លាំង ដែលបានបងធម៌របស់ខ្លួនស្រឡាញ់ ហើយចេញលុយអោយកញ្ញាបានស្គាល់ក្រៅប្រទេស ក្នុងពេលដែលកញ្ញាគឺជាតារាដែលមិនសូវមានចំណូលខ្ពស់ដូចតារាផ្សេង។ កញ្ញានិយាយថារវាងកញ្ញា និងលោកអ៊ុន សិទ្ធា មិនត្រឹមតែរាប់អានគ្នាជាបងប្អូនប៉ុណ្ណោះទេ គឺសូម្បីតែម្ដាយរបស់លោកក៏ស្រឡាញ់ពេញកញ្ញាដូចជាកូនបង្កើតម្នាក់ ទើបកញ្ញាមានឱកាសបានទៅស្ទើរតែគ្រប់ទិសទីជាមួយលោកអ៊ុន សិទ្ធា សូម្បីតែពេលលោកដឹកដៃម្ដាយទៅព្យាបាលជំងឺនៅវៀតណាមកាលពីចុងខែ៨ និងឱកាសជូនម្ដាយទៅព្យាបាលនៅថៃដែលបានចេញដំណើរតាំងពីថ្ងៃទី២៥ កញ្ញា នោះ។
កញ្ញាថា ម្ដាយរបស់លោកក្រោយជួបពេទ្យនៅប្រទេសវៀតណាម និងថៃ អត់មានបញ្ហាសុខភាពគួរអោយកត់សម្គាល់នោះទេ ទើបដំណើរទៅព្យាបាលជំងឺនៅក្នុងប្រទេសថៃលើកនេះ នឹងគ្រោងត្រឡប់មកវិញនៅថ្ងៃទី២៨ កញ្ញា នេះគឺមុនព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់គ្រួសារតារាកម្ពុជា នៅសាកលវិទ្យាល័យន័រតុន។ កញ្ញាថា ក្រៅពីឪពុកម្ដាយ និងបងប្អូនបង្កើត គឺមានតែលោក អ៊ុន សិទ្ធា និងម្ដាយប៉ុណ្ណោះ ដែលល្អជាមួយលោកមិនខុសពីសាច់ឈាមម្នាក់ ដោយលោកសរសើរថាតារាសម្ដែងរូបនេះទៅណាក៏យកកញ្ញាជាប់ក្លៀកដោយសារតែការអាណិតស្រឡាញ់៕
មតិយោបល់