ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា ការផឹកកាហ្វេលើសពី៥ពែងក្នុងមួយ ថ្ងៃអាចកាត់បន្ថយចំពោះឱកាសនៃ ភាពជោគជ័យរបស់ស្ត្រីពាក់កណ្តាលសម្រាប់ការព្យាបាលភាពដែលអាចមានកូន ទៅបាន។
អ្នកស្រាវជ្រាវបាននិយាយថា កម្រិតនេះនៃការទទួលទានកាហ្វេអ៊ីនក៏បន្ថយអត្រានៃការរស់របស់ទា រកដល់ទៅ៤០%ដោយយោងតាមការមានកូនដោយមិនអោយលូតលាស់នៅក្នុងស្បូន ។
អ្នកស្រាវជ្រាវជនជាតិដាណឺម៉ាកដែលបានបង្កើតការស្រាវជ្រាវបាន និយាយថា ឥទ្ធិពលនៃក្នុងការផឹកកាហ្វេ៥ពែងក្នុងមួយថ្ងៃគឺដូចគ្នាទៅនឹង ការជះឥទ្ធិពលអវិជ្ជមាននៃការជក់បារី។
វេជ្ជបណ្ឌិត អ៊ុលរីក ឆូលឺរ ខេសម៉ូដេល(Ulrik Schioler Kesmodel) នៃគ្លីនីក Fertility នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Aarhus ក្នុងប្រទេសដាណឺម៉ាកបាននិយាយថា ទោះបីជាយើងមិនភ្ញាក់ផ្អើលថា ការផឹកកាហ្វេលេចឡើងជាផលប៉ះពាល់ដល់អត្រានៃការមានផ្ទៃពោះចំពោះ ការអោយមានកូនដោយមិនមែននៅក្នុងផ្ទៃម្តាយក៏ដោយ, ប៉ុន្តែយើងភ្ញាក់ផ្អើលលើទំហំនៃឥទ្ធិពលវិញ។
ការស្រាវជ្រាវថ្មីបានរកឃើញពីការផ្សារភ្ជាប់គ្នារវាងការផឹកកាហ្វេ និងភាពជោគជ័យនៃការព្យាបាលដែលអាចឲ្យមានកូនបាន ប៉ុន្តែវាមិនបង្ហាញពីហេតុ និងផលដែលមាននោះទេ។
ការស្រាវជ្រាវពីមុនដែលបានពិនិត្យលើការផ្សារភ្ជាប់គ្នារវាងការផឹក កាហ្វេ និងការមានកូននោះ បានទទួលលទ្ធផលមិនជាក់លាក់នោះទេ។ អ្នកស្រាវជ្រាវជនជាតិដាណឺម៉ាកបានតាមដានលើស្ត្រីជិត ៤.០០០នាក់ ដែលចង់បានកូនតាមរយៈចិញ្ចឹមក្រៅស្បូនរបស់ខ្លួន ឬការព្យាបាលដោយចាក់មេជីវិតឈ្មោលចូលទៅក្នុងស៊ីតូផ្លាសចំពោះការ មិនអាចបង្កកំណើតបាននោះ។ ព័ត៌មានលើថាតើបរិមាណនៃកាហ្វេប៉ុន្មានដែលត្រូវបានប្រមូលនៅពេល ចាប់ផ្តើមការព្យាបាលនោះ។
បន្ទាប់ពីបានរាប់ពីកត្តាដទៃទៀតដែលអាចមានការប៉ះពាល់ដល់សមត្ថភាព នៃស្ត្រីដើម្បីអោយមានផ្ទៃពោះនោះ ដូចជាអាយុ, ទម្លាប់ការជក់បារី, ការផឹកស្រា, មូលហេតុនៃភាពមិនអាចមានកូនបាន និងសន្ទស្សន៍នៃទម្ងន់ខ្លួននោះ, ការស្រាវជ្រាវបានបង្ហាញថា ភាពដែលអាចមានផ្ទៃពោះត្រូវបានថយចុះ៥០%ចំពោះស្ត្រីដែលបានប្រាប់ ថាផឹកកាហ្វេ៥ពែងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃចាប់តាំងពីចាប់ផ្តើមការព្យាបាលមកនោះ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា មិនមានឥទ្ធិពលណាត្រូវបានរកឃើញនៅពេលដែលអ្នកជំងឺបានប្រាប់ថាផឹក កាហ្វេតិចជាង៥ពែង។
ខេសម៉ូដេលបាននិយាយថា ភស្តុតាងមានកម្រិតចំពោះកាហ្វេ, ដូចនេះយើងមិនត្រូវបារម្ភអំពីអ្នកជំងឺដែលធ្វើការមានកូនដោយមិន ចិញ្ចឹមនៅក្នុងផ្ទៃនោះទេ។ ប៉ុន្តែវាហាក់ដូចជាមានហេតុផលដោយអាស្រ័យទៅលើលទ្ធផលរបស់យើង និងភស្តុតាងដែលយើងមានអំពីការផឹកកាហ្វេអំឡុងពេលមានផ្ទៃពោះ ដែលស្ត្រីមិនគួរផឹកកាហ្វេលើសពី៥ពែងក្នុងមួយថ្ងៃនោះទេនៅពេលដែល កំពុងចង់បានកូន។
អត្ថបទដោយ៖ Health
មតិយោបល់