មិនខុសពីគ្នាដៃគូចម្រៀងរបស់លោកក្នុងកម្មវិធីសប្បុរសធម៌ គឺបេក្ខនារី សោភា ទេពី ដែលលោកធ្លាប់ចាប់ដៃច្រៀងក្នុងកម្មវិធីសប្បុរសធម៌ សម្រាប់បេក្ខជន លោកវង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាកូនកំព្រាឪពុកម្ដាយបោះបង់ចោល ដោយសូម្បីតែថ្ងៃកំណើតរបស់ខ្លួនមិនស្គាល់នោះ ក៏ប្រលងជាប់ក្នុងវគ្គ Theater Round ផងដែរ។
ក្នុងចំណោមបេក្ខជន៤រូប ដែលខាងកម្មវិធីតម្រូវអោយច្រៀងរួមគ្នា លោកគឺជាបេក្ខជនដែលមានសំឡេងល្អជាងគេ និងចេះបត់បែនសំឡេងបានល្អ ទើបទទួលបានលទ្ធភាពជាប់ ហើយបានឆ្លងទៅកាន់វគ្គបន្ត។
លោកក៏ជាបេក្ខជនមួយរូបដែលត្រូវបានគណកម្មការ៤រូប គឺលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោកណុប បាយ៉ារិទ្ធិ និងលោកឆន សុវណ្ណរាជ ជ្រើសអោយប្រឡងវគ្គ Theater Round ដោយមិនអោយជម្រុះ ដោយអោយច្រៀងឡើងវិញនោះដែរ ដោយសារតែលោកក៏ទទួលបានយេស៤ និងបកស្រាយបទចម្រៀងក្នុងវគ្គ Judge Audition ។ សម្រាប់ការជម្រុះដែលបានកើត នៅក្នុងក្រុមរបស់លោកទាំំង៤នាក់ ជាប់បាន៣នាក់ ដោយធ្លាក់តែបេក្ខជន អៀង វត្ថា ម្នាក់ប៉ុណ្ណោះ បើទោះជាបេក្ខជនរូបនោះក៏ច្រៀងបានល្អមិនធម្មតា។
ចង់ដឹងថាលោក វង្ស ថាណាន់ បកស្រាយបទចម្រៀងបានល្អកម្រិតណាទើបអាចឆ្លងផុតការជម្រុះដ៏ស្វិតស្វាញនេះ សូមអញ្ជើញទស្សនាវីដេអូទាំងអស់គ្នា៖
មតិយោបល់