ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតាមែន ស៑ូ សុីរីកា លើទឹកដីអាមេរិកលើកដំបូង

ប្រភពពីខាងស្ពុនស័រលើទឹកដីអាមេរិក បានសរសើរមិនដាច់ពីមាត់ពីប្រជាប្រិយភាព និងទេពកោសល្យច្រៀងរាំ របស់តារាចម្រៀងកំពុងឡើងកូដខ្លាំង ប្រចាំផលិតកម្មថោន កញ្ញា ស៑ូ សុីរីកា ដោយអះអាងថា ដោយសារតែនាង គឺជាតារាដែលមានរូបសស្រស់សោភា ហើយអាចបកស្រាយ បានទាំងបទបុរាណ បទសម័យ រាំកម្សាន្ត និងបទជាភាសាអង់គ្លេស ទើបធ្វើឲ្យការសម្ដែង របស់នាងដែលបានធ្វើឡើង៦លើក គិតត្រឹមថ្ងៃទី ២៤ មីនានេះ មានអ្នកទស្សនាណែនៗ។

អ្នកបង្ហាញខ្លួនទិញសំបុត្រទស្សនាការសម្ដែងរបស់នាង មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ ជនបរទេស ដែលមានខ្លះជាមន្ត្រីទូត ក៏មកទស្សនាការសម្ដែងរបស់នាង និងសរសើរថា នាងជាតារាខ្មែរដែលមានប្រជាប្រិយភាពមិនធម្មតានោះដែរ។

ប្រភពពីសហរដ្ឋអាមេរិក បានថ្លែងបញ្ជាក់ថា ស៑ូ សុីរីកា ទើបតែមានឱកាសសម្ដែងជាលើកដំបូង នៅលើទឹកដីអាមេរិកប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះ កញ្ឆក់បានការគាំទ្រគួរឲ្យសរសើរ។ ៦លើកដែលនាង បានសម្ដែងចាប់តាំងពីទៅដល់ ស្ទើរមិនមានការសម្ដែងលើកណា ដែលអ្នកទស្សនាមិនសុំថែមកៅអីនោះទេ ដោយសារតែម្នាក់ៗ ជាប់ចិត្តនឹងរូបសម្រស់ និងទេពកោសល្យច្រៀងរាំរបស់នាង។

ប្រភពពីអ្នកទៅចូលរួមទស្សនាការសម្ដែង ដោយផ្ទាល់របស់នាងនៅលើទឹកដីអាមេរិក សុទ្ធតែលាន់មាត់ សរសើរថា នាងជាតារាចម្រៀងខ្មែរ ដែលអាចបកស្រាយ បានលន្លង់លន្លោច ទាំងបទមនោសញ្ចេតនា ជាភាសាខ្មែរ និងបរទេស ខណ:ដែលបទចម្រៀង ជាចង្វាក់រាំៗ ដែលនាងបកស្រាយ ក៏ពោរពេញដោយស្ទីលក្រមុិចក្រម៉ើម ធ្វើឲ្យអ្នកទស្សនាដោយផ្ទាល់ជាប់ចិត្ត។ ម្នាក់ៗនិយាយថា ស៑ូ សុីរីកា ពិតជាមានប្រជាប្រិយភាពខ្លាំងមែន សម្រាប់ការបង្ហាញខ្លួនមកសម្ដែងនៅលើទឹកដីអាមេរិកលើកនេះ ប៉ុន្តែនាងបែរ ជាបដិសេធនៅពេលមានការទទូច ឲ្យនាងបន្តសម្ដែង ឲ្យបានលើសកំណត់ទៅវិញ។

អ្នកធានាយកនាងទៅច្រៀងបង្ហើបថា ញញឹមបិទមាត់មិនជិតនោះទេ ដោយបានទាំងសរសើរថា នាងគឺជាតារាល្បី មកពីកម្ពុជាតែម្នាក់ ដែលចេះសម្របតាមបរិយាស ដោយតស៑ូច្រៀង បំពេញតាមសំណូមពរអ្នកគាំទ្រ សូម្បីតែលើសម៉ោងសម្រាក។

អ្វីដែលគេកត់សម្គាល់ឃើញស្របនឹងការគាំទ្រ នៅលើទឹកដីអាមេរិក ប្រជាប្រិយភាពរបស់នាងក្នុងស្រុក ក៏មិនអន់នោះដែរ ដោយបទ”ម៉ាឌីហ្សុនឈូសស្បែកជើង” របស់នាង ត្រូវគេឃើញចាក់បន្លឺយ៉ាងកងរំពង នៅតាមស្តង់តាំងលក់ផលិតផល និងក្នុងវេទិការាំលេង ក្នុងមង្គលការនានា ស្របគ្នាដែលបទចម្រៀងនេះ ក៏មានអ្នកចូលស្ដាប់ច្រើនមិនធម្មតា នៅលើបណ្ដាញយូធូប។

ស៑ូ សុីរីកា មិនត្រឹមតែកន្ត្រាក់ បានអ្នកនិយមទឹកដមសំទ្បេង របស់នាងក្នុងបទ”ម៉ាឌីហ្សុនឈូសស្បែកជើង”តែមួយបទប៉ុណ្ណោះទេ សូម្បីតែបទប្រភេទមរតកដើម ដូចជាបទ “ចាស់ហើយលោកប្ដី” ដែលនាងបកស្រាយរួមគ្នា ជាមួយលោក ម៉ៅ ហាជី ក៏ត្រូវគេពន្លឺតាមវិទ្យុ និងទីសាធារណ: ដែលធ្វើឲ្យតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា ខ្លាំងក្នុងការក្រសោបការគាំទ្រ នៅក្រៅប្រទេស និងនៅក្នុងស្រុកនៅក្នុងពេលនេះ។ ល្បីថាស៑ូ សុីរីកា ក៍មានកន្លង់ៗ ចង់ឆាបបេះដូង នៅលើទឹកដីអាមេរិក មិនណយដែរ តែនាងមិនព្រមអើពើ៕

https://youtu.be/SYVGTURTQ_s

https://youtu.be/8ktcIoHofRM

មតិយោបល់