ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោះ១ដើមផ្តល់ផល៣២០០០ផ្លែ ទាក់ទាញភ្នៀវទេសចរទូទាំងពិភពលោក

ចិនៈ ដើមប៉េងប៉ោះមឹកយក្សបានទាក់ទាញចំណាប់អារម្មណ៍ មនុស្សជាច្រើន នៅទូទាំងពិភពលោក ទាំងបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបដោយ ហើយគេបានយកវាទៅដាំ​នៅតំបន់រម្យណីយដ្ឋាន និងតាមសណ្ឋាគារធំៗជាច្រើន។

ដើមប៉េងប៉ោះមួយនេះត្រូវបានបង្កាត់ពួជពីដើមទំពាងបាយជូរប៉េងប៉ោះម្យ៉ាង​ ដែលមានទំហំ៤០ទៅ ៥០ម៉ែត្រការ៉េវានៅលើទ្រើង ហើយមួយដើមអាចផ្តល់ផលរាប់ពាន់ផ្លែនៅគ្រប់រដូវ។

ដំបូងឡើយគេឃើញវាតែនៅតាមអនឡាញហើយមនុស្សភាគច្រើនមិនជឿទេ។បន្ទាប់់មកគេបានឃើញ​វាផ្ទាល់ភ្នែកនៅ Disney World Resort លុះក្រោយមកទៀតគេហទំព័រ eBay និង Aliexpress បានដាក់លក់ប៉េងប៉ោះនេះ ហើយគេហទំព័រ យូធូបក៏បានបង្ហោះក្លីបវីដេអូផងដែរ។ គួរបញ្ជាក់ថា កាដាំដើមប៉េងប៉ោះនេះត្រូវចំណាយពេល១.២ ទៅ ១.៥ឆ្នាំទើបមានទំហំធំ និងគួរចាប់អារម្មណ៍។វាមិនបានផ្តល់ផលទេក្នុងរយៈពេល៧ទៅ៨ខែដំបូង នៅពេលប្រមូលផលលើកទីមួយ​វានឹងផ្តល់ផលជាមធ្យម ១៤០០០ផ្លែ។

នៅក្នុងសៀវភៅកំណត់ត្រាពិភពលោកនាពេលបច្ចុប្បន្ន ដើមប៉េងប៉ោះដែលផ្តល់ផលច្រើនជាងគេ​កំពុងត្រូវបានគេដាក់តាំងក្នុងពិពណ៌មួយនៅឧទ្យានEpcot រដ្ឋ Florida សហរដ្ឋអាមេរិក​ដើមប៉េងប៉ោះមួយដើម ផ្តល់ផល៣២០០០ផ្លែ ដែលមានទម្ងន់សរុប៥២២គីឡូក្រាម។

អ្នកគ្រប់គ្រងវិទ្យាសាស្រ្តកសិកម្មក្នុងឧទ្យានEpcot បានប្រាប់ថា ដើមប៉េងប៉ោះនេះ​ត្រូវបានគេរកឃើញ​នៅក្នុង​ទីក្រុងប៉េកាំងប្រទេសចិន​ ប៉ន្តែឥឡូវត្រូវបានគេយកទៅដាំស្ទើរពេញពិភពលោក៕

មតិយោបល់