កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តារាសម្ដែង អ្នកនាង ភិន សុដាលីស បានទទួលសញ្ញាប័ត្រគួរឲ្យភ្ញាក់ផ្អើលផ្នែកឌីហ្សាញ ពីសាលាលីមកុងវីងអន្តរជាតិដ៏ល្បីល្បាញ។ ឯកទេសរបស់នាង ធ្វើឲ្យស្រទាប់មហាជន និងតារាសិល្បៈដូចគ្នាកោតសរសើរយ៉ាងខ្លាំង ដោយសារមុខវិជ្ជាដែលនាងសិក្សា គឺជាឯកទេសពេញនិយម ចំណាយសិក្សាខ្ពស់ ហើយក៏ជាមុខវិជ្ជាដែលមិនងាយនឹងសិក្សា។
អ្នកនាង ភិន សុដាលីស បង្ហោះរូបរំភើប និងសប្បាយមិនតិចទេ ក្នុងពេលដែលនាង តស៊ូសិក្សាមុខវិជ្ជា Professional Design ហើយបញ្ចប់ដោយជោគជ័យទៀត នៅក្នុងសាកលវិទ្យាល័យអន្តរជាតិល្បីឈ្មោះ ក្នុងពេលដែលនាងត្រូវគេឃើញសកម្ម នឹងការសម្ដែង ដែលម្នាក់ៗស្មាននាងបោះបង់ការសិក្សាបាត់ទៅហើយ។ លោក អ៉ិន បង្ហាញមោទនភាពយ៉ាងខ្លាំង ដែលកូនស្រីរបស់លោក បញ្ចប់ការសិក្សា លើឯកទេសដ៏លំបាកបានសម្រេច។ យ៉ាងណាមិញ លោកថា ភិន សុដាលីស មិនច្បាស់ពីការបោះបង់សិល្បៈ ហើយចាប់អាជីពជាអ្នកឯកទេសឌីហ្សាញនោះទេ ដោយលោកគ្រាន់តែអះអាងថា នាងនឹងអាចមានការងារខ្លះទាក់ទងនឹងការឌីហ្សាញ បន្ថែមពីលើសិល្បៈ។ អ៊ីចឹងហើយ ទើបនាងឩស្សាហ៍ចេញចូលក្រៅប្រទេស ដោយសារតែនាងមានការងារលើផ្នែកឌីហ្សាញនោះឯង៕
មតិយោបល់