ព័ត៌មានជាតិ

កា​ហ្វេ​​អា​ច​ជួ​យ​​អោ​យ​​ឆា​ប់​​ផោ​ម​​ប​ន្ទា​ប់​ពី​​វះ​កាត់​​ពោះ​វៀន​ធំ​​

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការផឹកកាហ្វេជំនួសអោយការផឹកទឹកអាចកែប្រែមុខងារនៃលាមកមកធម្មតា វិញលឿនក្នុងចំនោមអ្នកដែលបានទទួលការវះកាត់មួយផ្នែកនៃពោះវៀនធំ របស់ពួកគេ។គេយល់ថាកាហ្វេនឹងធ្វើអោយអ្នកជំងឺឆាប់ផោមជាងអ្នក ផឹកទឹក។

អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Heidelberg ក្នុងប្រទេសអាល្លឺម៉ង់ ក៏បានរកឃើញថា អ្នកជំងឺទាំងនោះអាចមានស្ថេរភាពទៅនឹងការញ៉ាំអាហារដែលរឹងឆាប់ បន្ទាប់ពីការវះកាត់របស់ពួកគេជាងអ្នកដែលមិនផឹកកាហ្វេ។

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត BJS។

វេជ្ជបណ្ឌិត សាសឆា ម៉ូលឺរ (Sascha Muller) បាននិយាយថា ការស្ទះដំណើរការរបស់លាមកក្រោយពីធ្វើការវះកាត់គឺជាបញ្ហាទូទៅមួយ បន្ទាប់ពីធ្វើការវះកាត់ពោះ ហើយគោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីធ្វើតេស្តមើលថាកាហ្វេនឹង ជួយផ្តល់ភាពប្រសើរឡើងមែនឬយ៉ាងណា។

អ្នកស្រាវជ្រាវបាន ជ្រើសរើសអ្នកជំងឺ៨០នាក់ដែលមានបញ្ហាជំងឺមហារីកពោះវៀនធំ, ជំងឺបញ្ហាលើរចនាសម្ព័ន្ធនៃពោះវៀនធំ (diverticular disease), ជំងឺរលាកពោះវៀនធំ និងបញ្ហាដទៃទៀត។ អ្នកជំងឺមានអាយុជាមធ្យម ៦១ឆ្នាំ និងជាងពាក់កណ្តាលគឺជាបុរស។

អ្នកចូលរួមត្រូវបាន ចែកចេញជា២ក្រមៈ ក្រុមដែលបានផឹកកាហ្វេ និងក្រុមដែលបានផឹកទឹកបន្ទាប់ពីធ្វើការវះកាត់ពោះវៀនធំ។ អ្នកជំងឺត្រូវបានអោយ១០០មីលីលីត្រនៃកាហ្វេ ឬទឹកក្នុងពេល៣ដងផ្សេងៗគ្នាក្នុងមួយថ្ងៃៗ។

ការស្រាវជ្រាវ បានរកឃើញថា អ្នកផឹកកាហ្វេបានចំណាយពេលលើសពី៦០ម៉ោងក្នុងការមានចលនាពោះវៀន ដំបូង។ ចំណែកអ្នកផឹកទឹកវិញចំណាយពេលដល់ទៅ៧៤ម៉ោង។

ក្រុម អ្នកផឹកកាហ្វេក៏ងាយនឹងមានស្ថេរភាពទៅនឹងការញ៉ាំអាហាររឹងលឿន ជាង៤៩ម៉ោងក្រោយពីការវះកាត់ផងដែរ។ អ្នកផឹកទឹកចំណាយពេលដល់ទៅ៥៦ម៉ោង។ អ្នកផឹកកាហ្វេក៏ងាយនឹងផោមក្នុងអំឡុងពេល៤១ម៉ោងបន្ទាប់ពីការវះកាត់ បើធៀបទៅនឹងអ្នកផឹកទឹកគឺ៤៦ម៉ោង។

ម៉ូលឺរបាននិយាយថា នេះបង្ហាញថា មិនមានផលវិបាកដែលត្រូវបានទាក់ទងទៅនឹងការផឹកកាហ្វេណាដែលត្រូវ បានឃើញនៅក្នុងការស្រាវជ្រាវនេះទេ។

អ្នកស្រាវជ្រាវបាន សម្គាល់ឃើញថា របៀបនៃការអោយមុខងារពោះវៀនត្រឡប់មកធម្មតាវិញដោយការផឹកកាហ្វេនោះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ មិនថាអ្វីក៏ដោយនៃចលនការ, វាច្បាស់ណាស់ថា ការផឹកកាហ្វេក្រោយការវះកាត់គឺមានតម្លៃថោក និងជាមធ្យោបាយដែលផ្តល់សុវត្ថិភាពដើម្បីអោយចលនានៃពោះវៀនដំណើរការ ក្រោយពីការវះកាត់ពោះវៀននោះ៕

ប្រភព៖health.com.kh

មតិយោបល់