ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេ​ម​រៈ​ ​សិ​រី​ម​ន្ត​ ​ច្រា​ន​ចោ​ល​ព័​ត៌​មា​ន​​​​​ថា​មិ​ន​មែ​ន​​​​​ជា​កូ​ន​រ​ប​ស់​ខ្លួ​ន​​ម្ត​​ង​​​ទៀ​ត​ហើ​យ​​​

Serey Munនៅ​ព្រឹក​នេះ​ក្រុមហ៊ុន​សាន់​ដេ​ភាពយន្ត បាន​ធ្វើ​សន្និសីទកាសែត​មួយ​បកស្រាយ​ពី រឿង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​៧ និង​រឿង​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្មេង​ម្នាក់ ដែល​មាន​អាយុ​តែ​ខួប នោះ​ដោយ​គេ​សង្ស័យថា ជា​កូន​របស់​តារាចម្រៀង ខេមរៈ សិរី​មន្ត​។​

​ខេមរៈ សិរី​មន្ត នៅ​ព្រឹក​នេះ ក្នុង​សន្និសីទ កាសែត បាន​ច្រានចោល​ព័ត៌មាន​ដែល​ទាក់ទង និង​នារី​ម្នាក់ និង​កូន ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយនិ​ង​លោក​ដោយ​ដាច់​អហិង្កា ថា​”​នោះ​មិន​ជា​កូន​របស់​លោក​នោះ​ទេ “​។
​ជុំវិញ​នៃ​ព័ត៌មាន​នេះ ម្តង​ហើយ​ម្តងទៀត​តារាចម្រៀង​រូបនេះ តែងតែ​ច្រានចោល​ជានិច្ច ទោះបីជា​មាន​អ្នកជិតខាង និង​អ្នក​កៀកកើយ​បាន​ផ្តល់​ព័ត៌មាន​ថា​នោះ​ជា​កូន​របស់​លោក​ក៏ដោយ​។

​កាលពីដើមឆ្នាំ ២០១២ មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​បង្ហាញ​ឲ្យដឹងថា “​ខេមរៈ​សិរីមន្ត​រស់នៅ​ជាមួយនឹង​ប្រពន្ធ​កូន​ជាមួយ​នឹង​វិឡា​ដ៏​ស្កឹមស្កៃ​” តែ​ព័ត៌មាន​មួយ​នេះ​លោក​បាន​ច្រានចោល​ទៀតថា វា​មិនមែន​ជា​រឿង​ពិត​នោះទេ ។​ក្រោយមកទៀត​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ទៀត​បាន​បន្តថា “​សិរីមន្ត​មិន​ហាន​ស្បថ​” តែ​ព័ត៌មាន​នេះ លោក​បាន​តប​វិញ​ថា រឿង​ស្បថ​គ្រាន់តែ​ជា​រឿង​ទល់​ច្រក​តែប៉ុណ្ណោះ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​វែងឆ្ងាយ​នោះទេ​។
​រហូតមកដល់​ឆ្នាំ ២០១៣ នេះដែរ ខណៈ​ដែល​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ​កើតឡើង ដែល​បណ្តា​ឲ្យ​កូន​នាយ កុយ ឈ្មោះ ជី វីរៈ និង​កូន​លោកយាយ ណ​យ សំណាង បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ គេ​បាន​ឃើញ តារា​ចម្រៀង​រូប​នេះ បាន​វា​ចេញពី​ឡាន និង​មាន​នារី​ពីរ​នាក់ ដែល​បី​កូន​ក្មេង​ដែល​មាន​វ័យ ១ ខួប តែ​សន្និសីទ​ព្រឹក​មិញ​នេះ​លោក​នៅ​បដិសេធ​ថា​មិនមែន​ជា​កូន​លោក​។
Serey Mun
​មហាជន​ជាច្រើ​បាន​ងឿងឆ្ងល់ និង គិតថា បើសិនជា​មិន​មែន​តើ​កូន​នោះ​ជា​កូន​របស់​នរណា​ទៅ​?​មហាជន​ដដែល​នៅ​មាន​មន្ទិលសង្ស័យ​ថា ប្រហែល​ជា​លោក មិន​បាន​រៀបការ ដោយ​រស់​នៅ​លួចលាក់​ជាមួយនឹង​គ្នា រហូត​ដល់​មានកូន ហើយ​ខ្លាច​ព័ត៌មាន​នេះ​បើកចំហរ​ឡើង នឹង​ធ្វើឲ្យ​កេរ្តិ៍​ឈ្មោះ​អាប់អួ​ន​។
​ព័ត៌មាន​ជាក់លាក់​ទាក់ទិន និងសិរីមន្ត​ធ្វើការ​បដិសេធ​ថា មិនមែន​ជា​កូន​របស់ ខ្លួន​ យ៉ាងណា​នោះ គេហទំព័រ ដំណឹង និង​ផ្សាយ​ជូន​បន្ត​ទៀត​នៅពេលក្រោ​យ​៕

មតិយោបល់