ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Nokia បោះ iPhone ពិធីករ​ចោល​

​កាល​ពី​ថ្មីៗ​នេះ លោក Stephen Elop នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​របស់ ហ្វាំង​ឡ​ង់ Nokia បាន​ចូលរួម​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ MTV3 របស់​ហ្វាំង​ឡ​ង់​។​
​នៅ​ក្នុង​កិច្ចសម្ភាសន៍ លោក Elop ត្រូវបាន​ពិធីក​រលោក Hjallis Harkimo ចោទសួរ​នូវ​សំណូរ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ស្មា​ត​ហ្វូន Lumia 928 និង 920 ដែល​នៅ​មិន​ទាន់​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​។​
2013-03-26_140404
​នៅ​ក្នុង​កិច្ចសម្ភាសន៍ លោក Harkimo ដែល​ជា​ពិធីករ​បាន ដក iPhone ចេញពី​ក្នុង​ហោ​ប៉ាវ ព្រមទាំង​បាន​និយាយថា លោក​មិន​ចង់​ប្រើ iPhone ទេ ភ្លាមនោះ លោក Elop ដែល​ជា​នាយក​ប្រតិបត្តិ Nokia បាន​ទាញយក iPhone នោះ បោះចោល​ទៅ​នឹង​កម្រាល រួច​និយាយថា Nokia មាន​ស្មា​ត​ហ្វូន​ដែល​អាច​ជំនូស iPhone​។​

​នៅ​ក្នុង​ទម្រង់​នេះ ស​បញ្ជាក់ថា ក្រុមហ៊ុន Nokia ពិតជា​​មាន​ស្មា​ត​ហ្វូន​ដែល​ប្រណិត​សម្រាប់​ប្រជែង​ជាមួយ iPhone ប៉ុន្តែ​នៅក្នុង​កិច្ចសម្ភាសន៍ លោក Elop មិន​បាន​ប្រាប់ថា Nokia នឹង​ចេញ​ស្មា​ត​ហ្វូន Lumia 928 ដូច​ពាក្យ​ចចាមអារ៉ាម ឬ​មួយ​យ៉ាងណា​នោះទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី iPhone មាន​វត្តមាន​នៅលើ​ទីផ្សារ​មក Nokia ស្ទើរតែ​បាត់​មុខ​ពី​ទីផ្សារ ប៉ុន្តែ​ចាប់តាំងពី​សហការ​ជាមួយ Microsoft មក​ឃើញ​ថា Nokia បាន​ចាប់ផ្ដើម​មាន​ទីផ្សា​រ​វិញ ប៉ុន្តែ​នៅ​មិនទាន់​ជោគជ័យ​ខ្លាំង​នោះ​ទេ​៕
ទស្សនាវីដេអូ​ឃ្លិបដូច​​ខាង​ក្រោមនេះ​៖


មតិយោបល់