ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា Porn ខ្ទើយ​របស់​ជប៉ុន​ស្លាប់​ដោយសារ​បញ្ហា​ពោះវៀន​

​តារា Porn របស់​ជប៉ុន​ដែល​ត្រូវបាន​គេ​ដឹងថា​ស្រលាញ់​ភេទ​ដូចគ្នា Koh Masaki បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣ ពេលព្រឹក ដោយសារ​បញ្ហា​ធ្លាយ​ពោះវៀន​។​
​ប្រភព​ព័ត៌មាន​របស់​ជប៉ុន បាន​និយាយថា​តារា​សម្តែង Koh Masaki កាលពី​ព្រឹក​ថៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣ ត្រូវបាន​ស្លាប់ ដោយសារ​ការប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ត្រង់​ពោះវៀន ដែល​បណ្តាលឲ្យ​ស្លាប់​តែម្តងទៅ​។​

​ចំណែក​ប្រភព​ព័ត៌មាន​របស់ 21CN វិញ កាលពី​ខែ មេសា កន្លងទៅ បាន​និយាយថា Koh បាន​ធ្វើ​ការវិភាគ​រោគ​វិនិច្ច័យថា ខ្លួន​មាន​បញ្ហា​រលាក​ពោះវៀន ។​តែ​តារា​រូបនេះ​បាន​ធ្វើ​ការបដិសេធ​ចំពោះ​កា​វះកាត់ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​បាន​មាន​កាបារ​ម្ភ​ពី​គាត់ ជា​ពិសេស​ប៉ះពាល់​ដល់​ការងារ​ទៀតផង​។​

​ចំណែក​ខាង​មន្ទីរពេទ្យ​វិញ បាន​ឲ្យដឹង​កាលពី​ខែ មេសា និង ឧសភា នៅពេល​ថ្មៗ​នេះ​ដែរ​ថា Koh បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុងស្ថានភាព​មួយ​ធ្ងន់ធ្ងរ​ខណៈដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ដោយ​ក្នុង​ពេល​នោះ មិន​បាន​ទទួលទាន និង​មិន​ព្រម​ធ្វើ​ការវះកាត់​។​
​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣ តារា​សម្តែង​តួ Porn រូបនេះ ស្ថិតក្នុង​ស្ថានភាព​ដង្ហើម​ចង្រិត ដោយសារ​តែ​បញ្ហា​ពោះវៀនធំ​នោះ ។​ក្រោយមក​ក៏​ទទួលមរណៈភាព ដែល​ធ្វើឲ្យ​ហ្វេន​គាំទ្រ​តារា​រូប​នេះ ស្ទើរតែ​មិន​ជឿ​ទៅហើយ ដោយ​ម្នាក់ៗ​គិត​ថា​នេះ​ជា​រឿង​ច​ចាម​អារាម​។

​តែ​ទោះជា​យ៉ាងណា​ខាង​គ្រូពេទ្យ​បាន​បញ្ជាក់ថា ខ្លួន​បាន​ជួយ​អស់ពី​សមត្ថភាព​ទៅហើយ ចំពោះ​ការ​ស្រោចស្រង់​ជីវិត​តារា​រូប​នេះ​តែ​មិន​អាច​ទៅរួច ដោយសារតែ​ការ​រឹងទទឹង​របស់​តារា​ស្រលាញ់​ភេទ​ដូចគ្នា​រូបនេះ​។​
Koh Maski ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា Porn ដែល​ល្បីល្បាញ​នៅក្នុង ជប៉ុន និង​មាន​កេរ្តិ៍ឈ្មោះរ​សា​ត់ដល់ ថៃ តៃវ៉ាន់ ហុងកុង ឥណ្ឌូនេស៊ី និង កូរ៉េខាងត្បូង​ទៀតផង​៕​
https://i1272.photobucket.com/albums/y389/domneng/Porn/4_zpscbd55011.jpg
https://i1272.photobucket.com/albums/y389/domneng/Porn/sao-phim-sex-dong-tinh-cua-nhat-qua-doi-vi-so-xau_zps125f3169.jpg
https://i1272.photobucket.com/albums/y389/domneng/Porn/3_zpsfa4c54a8.jpg

មតិយោបល់