ព័ត៌មានសិល្បៈ និងកម្សាន្ត

អាជីពថ្មី រកដង្កូវក្រហមក្នុងមួយថ្ងៃបាន ៧៣ដុល្លារ

ចិន: យោងតាមគេហទំព័រ TV POOL នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ បានចេញផ្សាយអត្ថបទមួយ ដែលបានដកស្រង់ចេញពី ប្រភពសារព័ត៌មានចិន news.qq.com ថា ប្រជាជនចិន បាននាំគ្នាផ្អើលឈូឆរ ចុះទៅទន្លេមួយដែលមានឈ្មោះ សៀវ ឈិង ដើម្បីរកដង្កូវក្រហម។ ពួកគេប្រើសំណាញ់តូចៗ និងស្លាបព្រាកាយដីឥដ្ឋ រួចយកទៅដាក់លក់នៅតាមផ្សារ ដែលក្នុងមួយថ្ងៃលក់បានកម្រៃ ៥០០ យ័នឬប្រហែល ៧៣ ដុល្លារ។

គួបញ្ចាក់ថា បច្ចុប្បន្ននេះ ជនជាតិចិននិយមទទួលទានដង្កូវក្រហម ព្រោះពួកគេគិតថាមានអត្ថប្រយោជន៍ ចំពោះសុខភាព ជាហេតុបណ្ដាលឲ្យ អ្នកភូមិផ្អើលឈូឆរបានប្រមូលផ្តុំគ្នា ដើម្បីរកមើលដង្កូវក្រហមក្នុងទន្លេ សៀវ ឈិង ស្ថិតនៅក្រោមស្ពាន លីវ យ៉ាង នៅក្នុងទីក្រុង Jinan ខេត្តក្វាងទុង ប្រទេសចិន។

របាយការណ៍បង្ហាញថា ដំណឹងនេះទើបតែមានថ្មីនេះទេ ស្របពេលបើកទ្វារទំនប់ទន្លេនេះ មានបរិមាណ កម្រិតទឹកតិចជាង មួយម៉ែត្រ ងាយស្រួលដល់អ្នកស្រុកក្នុងប្រើស្លាបព្រាកាយដីឥដ្ឋ ដើម្បីកាយរក ដង្កូវក្រហមក្នុងទឹកទន្លេ រួចយកលក់នៅតាមទីផ្សារ ពួកគេលក់ដង្កូវក្រហមនេះ ក្នុងមួយគីឡូក្រាមតំលៃ ២០យ័ន ប្រហែល ២.៧៥ ដុល្លារ ៕

untitled-1-171

មតិយោបល់