(ភ្នំពេញ)៖ ព្រីម លីហ្សា ដែលមហាជនស្គាល់ថា ជាតារាសម្តែងល្បីខាងផ្នែក Fashion ជាងគេនោះ នាពេលថ្មីៗនេះបានបញ្ចេញរូបភាពថ្មីៗ បញ្ចេញល្វែងលើមួយទំហឹងបន្ថែមទៀត ដើម្បីជាចំណីចក្ខុទស្សនិកជន ជាពិសេសគឺអមដោយ Caption ពន្យល់មហាជនពី Fashion បែបផ្នែកភ្នែក ទំនឹងជាទ្រាំលែងបាននឹងពាក្យរិះគន់របស់មហាជនមួយចំនួន រឿងស្លៀកពាក់សិចស៉ីខ្លាំងពេករបស់នាង។
ម្ចាស់ពានប្រជាប្រិយភាព នៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ រូបនេះ បានបង្ហោះរូបមួយចំនួន បញ្ចេញដើមទ្រូងសខ្ចី មូលក្បំអមដោយសំណេរថា «Fashion បែបប្លែកភ្នែកគឺជាអ្វី ? គឺជាការរៀបចំឈុតសម្លៀកបំពាក់កន្លងមក ដែលខ្ញុំតែងតែបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម instagram ក៏ដូចជា facebook page របស់នាងខ្ញុំ ដែលតែងតែចង់ផ្ដោតទៅលើម៉ូដ ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី ហើយវាក៏ជាការងារមួយរបស់ខ្ញុំដែលតែងតែជួយលើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនក្នុងនាមជា fashionista បន្ទាប់ពីការងារជាតារាសម្ដែង»។
នាងបន្តថា «ការងារជាតារាសម្ដែងបងប្អូនប្រហែលជាអាចដឹងច្បាស់ហើយតែការងារជា Fashionista ។ អាចនឹងមានបងប្អូនមួយចំនួនធំបានដឹងហើយតែនៅឡើយតែបងប្អូនមួយចំនួនតូចតែប៉ុណ្ណោះ ដែលគាត់មិនទាន់ដឹងច្បាស់ថាការងាររបស់ខ្ញុំមួយនេះ វាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន វិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដែលយើងអាចហៅថាជាវិស័យ Fashion នោះបច្ចុប្បន្ន គឺមិនសូវមានភាពរីកចម្រើននោះទេហើយតួនាទីរបស់ Fashionista គឺជួយលើកស្ទួយវិស័យម៉ូដដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយចំណុចសំខាន់របស់ Fashionista គឺតែងតែចែករំលែកព្យាយាមធ្វើយ៉ាងណាឱ្យបងប្អូនយល់អំពីវិស័យម៉ូដ ហើយម្យ៉ាងវិញទៀតរូបភាពរបស់ខ្ញុំអាចបញ្ជាក់បានថាខ្ញុំជាអ្នកដែលស្រលាញ់ពិសីម៉ូតខ្លាំងណាស់ហើយចង់ឲ្យវិស័យមួយនេះមានភាពរីកចម្រើនខ្លាំងពិតមែន »។
តារានិយមស្ទីលសិចស៉ីរូបនេះ បន្ថែមថា «បងប្អូនដែលមិនទាន់បានឃើញពីរូបភាពរបស់ខ្ញុំអាចចំណាយពេលវេលាបន្តិចចូលមើលរូបភាពរបស់ខ្ញុំម្ដងទៀតសុទ្ធសឹងតែជារូបភាពដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែខ្ញុំបង្ហាញពីឈុតសម្លៀកបំពាក់មានភាពសិចស៊ីគឺខ្ញុំចង់ផ្ដោតទៅលើភាពស៊ិចស៊ីតែមួយមុខនោះទេ គឺខ្ញុំចង់ផ្ដោតទៅលើការរៀបចំសំលៀកបំពាក់បែបប្លែកភ្នែកហើយអ្វីដែលសំខាន់វាតែងតែមានភាពស៊ិចស៊ីនៅក្នុងនោះដែរ។ ចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់អំពីការងាររបស់ខ្ញុំ ហើយបើសិនជាខ្ញុំគ្រាន់តែយកលេសថាចង់លើកស្ទួយវិស័យម៉ូដដើម្បីបង្ហាញតែភាពសិចស៊ីមែននោះ មិនមែនខ្ញុំមានម៉ូតសំលៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែរតែងតែចែករំលែកអោយបងប្អូនទាំងអស់គ្នាបានឃើញនោះទេ សូមចូលរួមលើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដោយការជួយគាំទ្ររាល់អ្វីដែលខ្ញុំបានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាផង ពីព្រោះរាល់រូបភាពរបស់ខ្ញុំ»។
ព្រីម លីហ្សា សង្កត់ធ្ងន់ថា « ខ្ញុំចំណាយពេលវេលានិងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតមួយឈុតហើយអ្វីដែលសំខាន់ស្ទើរតែពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ ២ ទៅ ៣ ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតមួយឈុត ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់ខ្ញុំ ហើយក៏ចង់ឱ្យបងបងជាអ្នកដែលសារព័ត៌មានទាំងអស់គ្នាបានដឹងច្បាស់ពីការងាររបស់ខ្ញុំជាតារាសម្ដែងហើយមួយទៀតក៏ជា Fashionista ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសខ្មែររបស់យើងឲ្យកាន់តែមានភាពរីកចម្រើន។ ហើយក៏សូមអរគុណយ៉ាងធំធេងបំផុតសម្រាប់អ្នកគាំទ្ររបស់ខ្ញុំដែលពួកគាត់តែងតែគាំទ្ររូបភាពរបស់ខ្ញុំនិងតែងតែគាំទ្រការស្លៀកពាក់របស់ខ្ញុំកន្លងមកគ្មានអ្វីក្រៅពីពាក្យអរគុណអរគុណអរគុណទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ»។
មតិយោបល់