ព័ត៌មានជាតិ

បក្សកាន់អំណាចជប៉ុន នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃពុធនេះ!

(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅរសៀលថ្ងៃពុធនេះ ហើយអ្នកទទួលបានជ័យជម្នះអាចនឹងមានលទ្ធភាពខ្ពស់ក្លាយជានាយករដ្ឋមន្ត្រីថ្មី។

គណបក្សប្រជាធិបតេយ្យសេរី (LDP) នឹងចាប់ផ្ដើមបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅម៉ោង ១៖០០នាទីរសៀលថ្ងៃពុធនេះ រីឯលទ្ធផលនឹងត្រូវប្រកាសនៅម៉ោង ២៖២០នាទីរសៀលម៉ោងនៅទីក្រុងតូក្យូ។

បេក្ខជនដែលចូលរួមក្នុងការប្រជែងយកតំណែងជាមេដឹកនាំគណបក្ស LDP រួមមានអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono, លោក Fumio Kishida ជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន, លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីមហាផ្ទៃជប៉ុន និងអ្នកអភិរក្សនិយម លោកស្រី Seiko Noda។

បើតាមការស្ទង់មតិ លោក Taro Kono គឺជាបេក្ខជនដែលមានប្រជាប្រិយភាពខ្ពស់ជាងគេ និងត្រូវបានគេរំពឹងថា អាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ក្រោយពីការបោះឆ្នោតក្នុងបក្សកាន់អំណាច៕

ប្រភព៖​​​​​​ NHK

 

មតិយោបល់