ព័ត៌មានសិល្បៈ និងកម្សាន្ត

ចម្រៀងបទ «Are You Ok?» ចេញ Full MV ជាផ្លូវការហើយ!

(ភ្នំពេញ)៖ ចម្រៀងបទ «Are You Ok?» របស់ផលិតកម្ម Galaxy Navatra កាលពីមិនទាន់បញ្ចេញ MV គឺល្បីនិងមានប្រជាប្រិយភាពខ្លាំងបាត់ទៅហើយ ខណ:នៅព្រឹកនេះបានបញ្ចេញ Full MV ជាផ្លូវការ ហើយកំពុងតែកើនចំនួនអ្នកចូលទស្សនាជាបន្តបន្ទាប់។

ចម្រៀងនេះ ត្រូវបានគេមើលឃើញថា មិនមានពាក្យពេជ្រន៍ និងឈុតសម្តែងក្នុងថ្នាក់ ដែលមហាជនរិះគន់ ក្នុងវីដេអូផ្លូវការនេះទេ។ បទចម្រៀងនេះ ត្រូវបានគេមើលឃើញថា នឹងផ្ទុះការគាំទ្រខ្លាំង ព្រោះទើបតែបញ្ចេញនៅព្រឹកថ្ងៃទី០៤នេះសោះ ចំនួន ទស្សនា កើនឡើងយ៉ាងរហ័សទៅហើយ។

កាលបញ្ចេញ Trailers ដំបូងនៅលើ Channel Tik Tok របស់ផលិតកម្ម Galaxy Navatra ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះបានត្រឹម២៤ម៉ោងដំបូង មានអ្នកចូលទស្សនា ជិត២០លានដង មិនទាន់រាប់ចូលអ្នកលេង Tik Tok ផ្សេងទៀត Copy យកទៅបង្ហោះតផង។ តែយ៉ាងណា ចម្រៀងថ្មីនេះ គេនៅមិនទាន់ដឹងទេ ថារយ:ពេល២៤ម៉ោង អាចមានអ្នកចូលទស្សនាប៉ុន្មានលាននាក់ ក្នុង YouTube។

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់