ព័ត៌មានសិល្បៈ និងកម្សាន្ត

ជោគជ័យផ្ទួនៗ! បទ «Boy With Luv» របស់ BTS ក្លាយជា MV K-POP កើនចំនួនចូលទស្សនលឿនរហូតដល់ ១.៤ពាន់លាន Views

(កូរ៉េ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ១០៖៣០នាទីព្រឹក វីដេអូចម្រៀងរបស់ក្រុមបុរសក្នុង K-POP គឺ BTS បានកើនចំនួនអ្នកចូលទស្សនាយ៉ាងលឿនរហូតដល់ ១.៤ពាន់លាន Views ក្នុងបណ្តាញសង្គម YouTube។ នេះជាចម្រៀងដំបូងហើយរបស់ក្រុម BTS ក្នុងការទទួលបានការចូលទស្សនា ១.៤ពាន់លានដងបែបនេះ និងជាការបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមទាំងមូលផងដែរ។

ជាការកត់សម្គាល់កន្លងទៅ វីដេអូចម្រៀងរបស់កូរ៉េដែលកើនចំនួនចូលទស្សនារហូតដល់ ១.៤ពាន់លានដង គឺមានដូចជាបទ «Gangnam Style» nigbT «Gentleman» របស់ PST និងបទ «DDU-DU-DDU-DU» និង បទ « Kill This Love» របស់ក្រុមចម្រៀងនារី BLACKPINK។

គួរជម្រាបថា បទចម្រៀង «Boy With Luv» របស់ BTS បានបញ្ចេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច (ម៉ោងនៅកូរ៉េ) បានន័យថា បទនេះប្រើរយៈពេលប្រមាណ២ឆ្នាំ ៧ខែ និង១១ថ្ងៃ ក្នុងការទទួលបានចំនួនចូលទស្សនារហូតដល់ ១.៤ពាន់លានដងក្នុង YouTube ដូចពេលនេះ។

BTS ទទួលជោគជ័យផ្ទួន ព្រោះទើបបានសាងប្រវត្តិសាស្ត្រថ្មី ក្លាយជាតារាដំបូងបង្អស់នៅអាស៉ីដែលទទួលបានពានរង្វាន់ផ្នែក «Artist of the Year» ពីកម្មវិធី «American Music Awards» និងប៉ុន្មានម៉ោងមុននេះទើប ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «Grammy Awards» ឆ្នាំ២០២២៕

ប្រភព៖ Soompi

 

មតិយោបល់