ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy ឆ្ងល់ថា ចោរ​ទិញកាំភ្លើងពីណា ?​

ភ្នំពេញ: តារាសម្តែង Peypey Dy បានលើក​ជា​សញ្ញាសួរថា តើ​ចោរ​ ពួកគាត់ទិញ កាំភ្លើងពីណា ?​ ព្រោះថា​ប្លន់​ស្រស់ៗពេកហើយ​ បើ​ប្លន់គឺបាញ់សម្លាប់តែម្តង ។​

តាមរយ:វីដេអូឃ្លិប តារាហ្វេសប៊ុកដ៏ល្បីល្បាញ Peypey Dy បាននិយាយថា ឥឡូវពេញនិយមម្លេះថ្ងៃមុន​ប្លន់នៅសែនសុខ ថ្ងៃបន្ទាប់​នៅ​ទួលគោក ហើយយប់មិញ ប្លន់នៅចម្ការមន ហើយ​អាពួកអាចោរសម្បូរកាំភ្លើងទៀត ។​

តារាសម្តែង និងចម្រៀងខាងបានបង្កើតចម្ងល់ថា «ទេថា ខ្ញុំ​វាល្ងង់ទៅក៏ថាបានដែរ គ្រាន់តែ​ខ្ញុំឆ្ងល់ថាចោរនេះ បានកាំភ្លើងពីណា ? វាទិញពីណា ? អាច្រវាក់ ជ្រុលមានលុយ​ទៅទិញកាំភ្លើង មិនយកលុយទៅរកស៊ីអីទេ អាគុក »។​

តារាខាងលើបានបន្តថា កាលមុនបើប្លន់​ត្រឹមតែយកម៉ូតូទៅបាត់ តែឥឡូវ​ប្លន់គឺដឹងតែបាញ់ងាប់ៗ ដូច​សេរីពេក ដល់ចឹង​ខ្លាច យប់ព្រលឹមដឹងតែចូលផ្ទះឲ្យបាន មុនម៉ោង ៨ ហ៊ានតែម៉ោង ៩ ម៉ោង​១០ យប់គឺ​ដឹងតែព្រឺឆ្អឹងខ្នងហើយ ៕​

Peypey Dy (1)

Peypey Dy (1)

Peypey Dy (4)

Peypey Dy (3)

Peypey Dy (7)

Peypey Dy (2)

Peypey Dy (3)

Peypeydy (2)

Peypeydy (1)

PeyPeyDy_Post News_spot_01 (2)

PeyPeyDy_Post News_spot_01 (1)

Peypey Dy (10)

Peypey Dy (8)

មតិយោបល់