ព័ត៌មានសិល្បៈ និងកម្សាន្ត

អាថ៌កំបាំងស្ដ្រីចំណាស់កើតនៅ សតវត្សទី ១៩ បានបំបែកឯកត្តកម្ម Guinness

លោកយាយ អែមម៉ា ម៉ូរ៉ាណូ មានអាយុ ១១៧ ឆ្នាំ ជនជាតិ អ៊ីតាលី បានបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក Guinness World Records ដែលគ្រប់គ្នាបានដឹងហើយថា លោកយាយបានចាប់កំណើតនៅក្នុង សតវត្សទី ១៩ ហើយលោកយាយ មានថ្ងៃកំណើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៨៩៩ ។

មានមនុស្សជាច្រើនដែលចង់ដឹងពីអាថ៌កំបាំងដែលធ្វើឲ្យលោកយាយមានអាយុរស់នៅវែងរហូតមកដល់បច្ចុប្បន្ននេះ វាគ្មានអ្វីជាការលាក់បាំងទៀតឡើយ ព្រោះ លោកវេជ្ជៈបណ្ឌិត របស់លោកយាយផ្ទាល់បានបង្ហើបប្រាប់ពីអាថ៌កំបាំងទាំងនោះថា ជារៀងរាល់ថ្ងៃ លោកយាយទទួលទានបន្លែស្រស់ ផ្លែឈើតូចៗ គ្រាប់ធញ្ញជាតិ នឹង ស៊ុតចំនួន បី គ្រាប់ នឹងជារៀងរាល់ព្រឹក ល្ងាច លោកយាយពិសារអូម៉ាឡេត រីឯអាហារពេលយប់របស់លោកយាយ គឺ សាច់មាន់ ព្រោះថាទំលាប់បានប្រើអស់រយៈពេល ២៧ ឆ្នាំមកហើយ ។

គួរបញ្ជាក់ផងដែរថា លោកយាយ អែមម៉ា ម៉ូរ៉ាណូ ធ្លាប់មានការផ្លាស់ប្ដូរឈាមរហូតមកដែរ ហើយអ្វីដែលសំខាន់នេះ គឺលោកនៅមានអាយុតិចជាង ស្ដី្រចំណាស់ជនជាតិបារាំង ដែលមានអាយុ ១២២ឆ្នាំ ១៦៤ ថ្ងៃផងដែរ ៕


ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព៖ people

មតិយោបល់