ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ រិះគន់រឿង ច័ន្ទ្រា ថា​ជាកុនទារក​

ខណ:ដែលរឿង «ច័ន្ទ្រា» សម្ពោធនៅកម្ពុជា ផ្អើលដល់តារាៗ លើកគ្នាទៅចូលរួមឡើងកកក្តាំង ប៉ុន្តែនៅថៃឯណោះវិញ បែរជាឭនូវពាក្យ រិះគន់ ស្តាប់ហើយ ធ្វើឲ្យផលិតកររឿងឈឺចិត្តស្អិតទ្រូង ខណ:ដែលខំចំណាយ ថវិការាប់លានដើម្បីផលិតរឿងមួយនេះ ។

ផេក Facebook ឈ្មោះ หมาตัวนั้นนั่งหน้าแมว ដែលជាផេកដ៏ពេញនិយមវិភាគរឿងខ្នាតធំទូទៅ និយាយថា កុនរួមទុនថៃ-កម្ពុជា ដែល Plot រឿងគួរឲ្យចាប់អារម្មណ៍… តែដល់នាំយកមកជាកុន ទៅជាលេងរឿងម្នាក់មួយផ្លូវ…ប្រភេទដែលហៅថាវង្វេងស្ទើរតែរកផ្លូវចេញមិនឃើញទៅហើយ។

ផេករបស់ថៃខាងលើ បានបន្តថា មូលន័យសាច់រឿងសឹងមិនមាន រហូតដល់កុនចាប់សម្ពោធរឿងមក មើលទៅគួរឲ្យចាប់អារម្មណ៍ បបួលឲ្យទៅទស្សនា… តែដល់ពេលរឿងចេញមកដូចបែប ២០ឆ្នាំមុនតែប៉ុណ្ណឹង! ដូចមើលរឿងកុនម្នាក់ មួយសម័យកាល… មុននឹងយកមកប្រកួតប្រជែង ច័ន្ទ្រា ឲ្យដូចជាឈ្មោះរឿងផង ហើយរឿងលេងចប់ឲ្យសមផង កុំឲ្យរកសាច់រឿងមិនឃើញ ដល់ពេលផ្សាយដូចរឿងត្រូវសាច់រឿងអីចឹង ហើយក៏ភ្លឹកទៀត ពេលពោលដំណើររឿងទៅមួយបែបទៀតដល់ចប់ អាវ! ស្អីគេហ្នឹងហ្អា….. ស្អីគេរឿងចប់អីចឹង?

(ស្ដាយមែនៗ……រឿងនេះប្រសិនបើកាត់តថ្មី លំដាប់រឿងឲ្យល្អ ហើយកាត់វគ្គមិនចាំបាច់ចេញ កុនអាចនឹងល្អហើយស្រណុកមើលជាងនេះ)និយាយពីតិចនិក Affect មុខខ្មោច ប្រាប់ទៅចុះថាមើលទៅកំប្លែង មិនសម គួរឲ្យសោកស្ដាយ ដូច Affect កុនសេនសេយ៉ា យុគ្គសម័យ៨០។

រឿងនេះមានឈុតឆាកស្អាត ស្រស់ស្អាត…. ចូលចិត្តឈុតខ្ពស់ ដែលថតយកទេសភាពធម្មជាតិ ចេញមកបានស្អាត គួរឲ្យចាប់អារម្មណ៍ ( អេតចូលចិត្ត) កុនមានកំប្លែងខ្លះនៅវគ្គខ្លះ ចំណែកបច្ចេកទេសសំឡេងមានការជួយផលិតពីក្រុម ផាន់ថ:មិត្រ ចូលចិត្ត ម៉ាក់ សែនសូនីតា ដែលសម្ដែងជា ច័ន្ទ្រា តួឯកស្រីគួរឲ្យស្រលាញ់ ( រូបពិតស្អាត)។

សរុប…រឿងនេះអាចនឹងល្អ ប្រសិនបើយកកាត់ថ្មី ហើយទាញយក Plot រឿងឲ្យច្បាស់ មិនផ្អែមល្ហែមដើម្បីឲ្យរឿងមើលទៅកំប្លែងជ្រុល…..ប្រសិនបើគ្រាន់តែមើល រំសាយខួរ មិនគិតអីច្រើន ក៏ទៅទស្សនាបាន….. តែ!!!! ប្រសិនបើមើលដើម្បីសង្ឃឹមរកសាច់រឿង មូលន័យ ភាពសម្បូរណ៌របស់រឿង ណែនាំ មិនបាច់ទៅមើល រំលងទៅ មិនបាច់មកអង្គុយរអ៊ូ ខូចអារម្មណ៍……2/5 (អេតឲ្យព្រោះកុនទារកបានក្នុងលំដាប់មួយ និងរូបភាព)ច័ន្ទ្រា បញ្ចាំង ១៥ កញ្ញា ព.ស ២៥៥៩ ក្នុងរោងភាពយន្ដ៕

chan-trea-1

chan-trea-2

chan-trea
អេបិល

មតិយោបល់