ព័ត៌មានសិល្បៈ និងកម្សាន្ត

Piko-Taro ប្រាប់អត្ថន័យពិតនៃបទ PPAP

តារាចម្រៀងជប៉ុនលោក Piko-Taro បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាមួយបទចម្រៀង​កំពុងពេញនិយម PPAP (Pen-Pineapple-Apple-Pen) ជា​ចម្រៀង​ដ៏ខ្លីបំផុត នៅលើ តារាង US Billboard Hot 100 ។​
បទ PPAP (Pen-Pineapple-Apple-Pen) ជាប់ក្នុងតំណែង ជាបទ​ដ៏ខ្លីដោយមានរយៈពេល ៤៥វិនាទី ជាប់លេខ ៧៧ នៅលើតារាង​។​
ppmain
តារាចម្រៀង​វ័យ​៥៣​ឆ្នាំរូបនេះ ទទួលបានរង្វាន់ ក្នុងសន្និសីទ​កាសែត នៅក្រុងតូក្យូ កាលពីថ្ងៃសុក្រ ហើយក៏ជាបទដែលបំបែកកំណត់ត្រាបទ The Womenfolk – Little Boxes (stereo) ដែលមានរយៈពេល ១នាទី និង ០២វិនាទី​។​
Piko-Taro ជាតារាចម្រៀងជប៉ុនទី​១ ដែលអាចបំបែកកំណត់ត្រាបាន បន្ទាប់ពីអាកខាន តាំងពីឆ្នាំ ១៩៩០ ។ ក្នុងសេចក្តីប្រកាសក្នុងសន្និសីទកាសែតខាងលើ គាត់នឹងត្រូវ ចុះហត្ថលេខា ជាមួយ ក្រុមហ៊ុនផលិតចម្រៀង Sony, CNR Music និង​ Time Records ដើម្បីបង្ហាញចម្រៀងរបស់គាត់ទៅកាន់ពិភពលោក។​
Piko-Taro ថាចម្រៀង PPAP ជាចម្រៀងធម្មតា​ ដោយគ្រាន់តែស្រម៉ៃថា ផ្លែ​ប៉ោម ម្នាស់ និងប៊ិច ហើយប្តូរ​មុខតំណែងគ្នា តែប៉ុណ្ណោះ ។​
បទចម្រៀងរបស់ Piko-Taro ត្រូវបានអាប់ឡូត​ចូលយូធូប កាលពីខែ សីហា ហើយចាប់តាំងពីពេលនោះមក មានអ្នកចុច​មើល ចំនួន ២០០ លានដង ។​
លោក Piko-Taro បាននិយាយកាលពីថ្ងៃសុក្រ ថា បទចម្រៀងរបស់លោក បានប្រើប្រាស់ទឹកប្រាក់ដើម្បីផលិត ចំនួន ១សែនយេន ដែលស្មើ ១៣២៥ ដុល្លារ​អាម៉េរិក ហើយចាប់តាំងពីការផលិតមានការរិះគន់ និង មានអ្នក Cover ជាច្រើន​។​
ខែមុននេះ តារាចម្រៀង កាណាដា Justin Bieber បាននិយាយថា វីដេអូចម្រៀង PPAP ពេញនិយមបំផុតនៅលើ អ៊ីនធឺណេត ដោយមានអ្នកធ្វីតលើ ធ្វីតទ័រ ខ្លួន ចំនួន 66,300 ដង និង Like 122,000 ​។​
លោក Piko-Taro មានឈ្មោះដើម Kazuhiko Kosaka ដែលជា​អ្នកកំប្លែង និង ជា ឌីជេ ក្នុងសង្គមសិល្បៈជប៉ុន ហើយសម្រាប់បទ PPAP (Pen-Pineapple-Apple-Pen) លោក Piko-Taro បាននិយាយថា លោកមិនទាន់ទទួលបាន ១យេន នៅឡើយពីបទមួយនេះ ​៕​
ទស្សនាបទ PPAP (Pen-Pineapple-Apple-Pen)​ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=d9TpRfDdyU0

មតិយោបល់