អាមេរិកៈ លោក Chris Van Hollen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Maryland បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងវិហារគ្រិស្ត ស្ថិតនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោនថា «យើងនឹងមិនអនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ កប់រូបសំណាកសេរីភាពនោះទេ» ។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។
លោក Van Hollen បានថ្លែងទៅកាន់ការជួបជុំមហាជនមួយ ដើម្បីធ្វើការតវ៉ាប្រឆាំងនៅទូទាំងសហរដ្ឋអាមេរិក មុនពេលការស្បថចូលកាន់តំណែងរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្នុងនោះដែរ អាចារ្យសាសនា នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Al Sharpton បានដឹកនាំការតវ៉ាប្រឆាំងមួយផងដែរ ដោយហៅចលនានោះថា យើងមិនត្រូវបានគេបណ្តេញចេញទ្បើយ។ លោក Sharpton បានធ្វើការអំពាវនាវទៅកាន់ពួកអ្នកនយោបាយឲ្យងើបក្រោកឡើងប្រឆាំងនឹងលោកត្រាំ និងពួកគណបក្សសាធារណរដ្ឋផ្សេងទៀត ដោយលើកទ្បើងថា គោលនយោបាយរបស់លោកត្រាំ នឹងធ្វើឲ្យខូចប្រយោជន៍ពលរដ្ឋក្រីក្រ និងមនុស្សវណ្ណ:កណ្តាល។
ហ្វូងមនុស្សជាច្រើន បានស្រែកហ៊ោ ខណៈការតវ៉ាប្រឆាំងនៅក្នុងទីក្រុងឈីកាហ្គោ នៅពេលដែលលោក Bassam Osman ប្រធានសហស្ថាបនិកក្រុមប្រឹក្សាអង្គការឥស្លាម បាននិយាយនៅក្នុងការបើកពិធីសូត្រធម៌ថា «នេះជាទឹកដីរបស់ព្រះជាម្ចាស់ មិនមែនជារបស់លោកត្រាំទេ»។
សូមជំរាបថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខ៕

មតិយោបល់