ព័ត៌មានជាតិ

ខឹងប្រពន្ធនាំកូនរត់ទៅស្រុក ចាក់សាំងដុតខ្លួនឯងឆេះខ្លួន ស្ទើរស្លាប់ ស្ទើររស់

ភ្នំពេញ:បុរសជាសន្តិសុខ ចិត្តហួសប៉ែត ម្នាក់ បានយកសាំង ទៅចាក់ដុតខ្លួនឯង ឆេះខ្លោចពេញខ្លួន ស្ទើរស្លាប់ ស្ទើរស់ ព្រោះតែខឹងនឹងប្រពន្ធនាំកូន រត់ទៅស្រុកកំណើត ឯខេត្តសៀមរាប បាត់ ក្រោយពីពួកគេ មានទំនាស់ក្នុងក្រុមគ្រួសារ នោះ។ ហេតុការណ៍នេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើល កើតឡើង កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី០៩ ឧសភា ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល បានប្រាប់ឱ្យ Post News ដឹងថា បុរសរងគ្ រោះមានឈ្មោះ ប៊ុន កុសល អាយុ ៤០ឆ្នាំ មុខរបរជាសន្តិសុខ ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវបានប៉ុនប៉ង យកសាំងដុតសម្លាប់ខ្លួនឯង នៅកន្លែងធ្វើការរបស់ខ្លួន។ មុនពេលកើតហេតុ ខណ:ពេល ដែលបុរសជាសន្តិសុខ ចិត្តហួសប៉ែត រូបនេះ មកបំពេញការងារយាមកាម ឃ្លាំងទំនិញ មួយកន្លែង នៅក្បែរកន្លែងកើតហេតុ នោះ ក៏ស្រាប់តែបុរសគិតខ្លីរូបនេះ បានដើរចុះឡើងៗ នៅលើផ្លូវខាងលើ ក៏បានដកយកដបសាំង ដែលមានចំណុះកន្លះលីត្រ ពីក្នុងហោប៉ៅ ដែលបានត្រៀមទុកជាស្រេចនោះ មកចាក់ស្រោចលើខ្លួនប្រាណ និងកេះដែកកេះដុត បង្ករឱ្យមានជាអណ្តាតភ្លើង និងឆាបឆេះ យ៉ាងសន្ធោសន្ធៅ តែម្តង។

តាមប្រភពដដែល បានប្រាប់បន្តទៀតថា ក្នុងពេលនោះដែរ គេបានឃើញបុរសរងគ្រោះ រត់ចុះឡើង និងដេកននៀល ទៅលើផ្លូវ ហើយត្រូវប្រជាពលរដ្ឋ ដែលនៅក្បែរខាង បាននាំគ្នាយក បំពង់ពន្លត់អគ្គីភ័យ និងទឹក ទៅជួយបាញ់ពន្លត់ ទាន់ពេលវេលា ទើបបានអណ្តាតភ្លើង ដែលឆាបឆេះ យ៉ាងសន្ធោសន្ធៅនោះ រលត់ទៅបាន។ទោះបីជាប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ជាច្រើននាក់ បាននាំគ្នាប្រើប្រាស់ បំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកពន្លត់ភ្លើង ទាន់ពេលវេលា ពិតមែន តែបុរសជាសន្តិសុខរូបនោះ ត្រូវបានភ្លើងឆេះអស់ សម្លៀកបំពាក់ ឆេះខ្លោច រលាត់ស្បែកពេញដងខ្លួន ស្ទើស្លាប់ ស្ទើរស់ និងមានសង្ឃឹម យ៉ាងតិចតួចបំផុត ក្នុងការជួយសង្គ្រោះជីវិតនោះបាន។ ក្នុងការប៉ុនប៉ង ដុតខ្លួនសម្លាប់ខ្លួនឯង របស់បុរសនេះដែរ ត្រូវបានគេប្រាប់ឱ្យដឹងថា បណ្តាលមកពីរូបគាត់ មានទំនាស់ក្នុងគ្រួសារ ហើយត្រូវប្រពន្ធនាំកូនរបស់ខ្លួន រត់ទៅស្រុកកំណើត ឯខេត្តសៀមរាប បាត់ ទើមបណ្តាលឱ្យគាត់ខឹងនឹងប្រពន្ធរបស់គាត់ រត់ចោលបែបនេះ និងសម្រេចចិត្ត ធ្វើបែបនេះ តែម្តង។

ក្រោយពេលកើតហេតុ បុរសជាសន្តិសុខរងគ្រោះ ត្រូវបានកម្លាំងអាជ្ញាធរ មូលដ្ឋាន ហៅរថយន្តសាមុយ ដឹកយកទៅសង្រោះ នៅមន្តីពេទ្យព្រះកុសម: (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះជីវិត តែហាក់បីដូចជាមានសង្ឃឹម យ៉ាងតិចតួចបំផុត ក្នុងការរួចផុត ចេញពីសេចក្តីស្លាប់នោះ៕

photo_2016-05-09_18-03-24 photo_2016-05-09_18-03-31 photo_2016-05-09_18-03-34 photo_2016-05-09_18-03-37

មតិយោបល់